មហាប្រាង្គ ប្រាសាទ ស្នាដៃឯក តាំងលើភ្នំ ដងរែក ដែនមណ្ឌល
ព្រះវិហារ" ឋានសួគ៌ ទីតម្កល់ ស្បើមបន្សល់ ទុកកេរ ទីសក្ខី។
កាលមួយពាន់ ឆ្នាំមុន ទីនេះណា ក្រុងភារា អស្ចារ្យ ឋានបុរី
ធានីធំ "ចក្រភព ខ្មែរល្បាញល្បី នៃអាស៊ី ឧបទ្វីប ទិសអគ្នេយ៌។
ចក្រភពខ្មែរ កាលនោះ សន្ធឹងឆ្ងាយ ខាងជើងធ្លាយ ឆៀងម៉ៃ សៀមក្រោយទេ
ចុងខាងត្បូង ជាប់ព្រំ រដ្ឋម៉ាលេ សុងក្លាកេរ ដំណែល ដល់សព្វថ្ងៃ។
ហុកសិបពីរ ដប់ប្រាំ មិថុនា តុលាការ ឡាអេ ដេញថៃឆ្ងាយ
ព្រះវិហារ ប្រាង្គខ្មែរ ស្រស់ឆើតឆាយ ល្បីខ្ចរខ្ចាយ ដូនតា ខ្មែរបន្សល់។
ប្រាំមករា ក្នុងឆ្នាំ ហុកសិបបី ព្រះរាជសី ហនុ យាងត្រួតពល
ប្រាប់លោកា ដឹងឮ ច្បាស់លែងឆ្ងល់ សិទ្ធិ៍ខ្មែរផ្ទាល់ ប្រាសាទ ព្រះវិហារ។
សៅរ៍ ពុធពង្ស កម្ពុជា Sao Puthpong, Kingdom of Cambodia, SEA
No comments:
Post a Comment