Thursday, January 9, 2014

rbu ទុក្ខកម្មអតីត

ប្រៀបធៀបព្រោះស្ដាយ រឿងអតីត
សោកសៅជីវិត សែននឿយណាយ
ហេតុអ្វីកម្មខ្ញុំ ពុំរសាយ
ស្ដាយអើយសែនស្ដាយ ថយពុំបាន។

ពេលវេលារុញ សង្ខុញខ្ញុំ
ទៅមុខជើងជ្រុំ ក្រឡះប្រាណ
ក្រឡេកមើលក្រោយ ខ្វះក្លាហាន
ឃ្លាតឆ្ងាយតែប្រាណ ចិត្តមិនដាច់។

ឱ ប្រុសបណ្ដូល បងសម្លាញ់
អតីតបងផ្ចាញ់ ចប់មិនស្រេច
ស្រណោះស្នេហ៍យើង បងចិត្តដាច់
មិនគួរសម្រេច ចែកផ្លូវគ្នា។

តើបងដឹងទេ អូនសព្វថ្ងៃ
នឹកឃើញប្រុសថ្លៃ ទ្រូងរងា
នៅជាមួយកូន ព្រាត់កំព្រា
ឃើញក្មេងនានា រស់ជុំប៉ា។

ពេលឮកូនសួរ អំពីពុក
អូនធ្លាក់ទឹកមុខ អាណិតវា
រលោងទឹកភ្នែក ចិត្តសោកា
មិនដឹងថ្ងៃណា ស្រាកស្រាន្តទុក្ខ។
ខ្ញុំឃើញគេរៀបការ .....  — with Saron Rangsey.

rbu Can Be an Example?

តើគាត់អាចជា គម្រូទេ
ប្រកាសស្រែកជេរ ទាំងឈឺចាប់
បង្ហាញចិត្តខ្មែរ មិនព្រមស្លាប់
ស៊ូមិនខ្ចីស្ដាប់ បញ្ជាគេ។

គេឲ្យបង្ក្រាប សម្លាប់ខ្មែរ
ប៉ុន្តែគាត់បែរ ស្រែកជេរមេ
ដាច់ខាតមិនស្ដាប់ បញ្ជាទេ
ទោះមេអំណាច ធំប៉ុនណា។

នេះទឹកចិត្តខ្មែរ ស្គាល់ជាតិខ្មែរ
ទោះគេបង្វែរ ប្រើប្រហារ
ឲ្យបង្ក្រាបខ្មែរ ឈប់តវ៉ា
ចិត្តគាត់ហានក្លា មិនខ្លាចស្លាប់។

នេះជាតឹកតាង បង្ហាញច្បាស់
ពុំអាចក្រឡាស់ ឃើញច្បាស់ស្រាប់
កម្លាំងមហាជន ខ្មែរឆ្លើយប្រាប់
ស៊ូស្លាប់ជាខ្មែរ មិនក្បត់់ជាតិ។

គម្រូបែបនេះ ប្រាប់ឲ្យដឹង
ចិត្តខ្មែរនៅរឹង ពុំរវាត
ត្រូវការរួមគ្នា សង្គ្រោះជាតិ
មិនព្រមប្រែធាតុ លក់ក្បាលឡើយ។

ប្រជាធិបតេយ្យ ជាគោលដៅ
តម្រង់ទិសស្លៅ ឈោងចាប់ត្រើយ
រួមសង្គ្រោះជាតិ ចំចម្លើយ
នៅឡើយរួមគ្នា ដើរឲ្យដល់។

rbu Self-Protection of Armed Forces Firing at Unarmed People

How cruel to use a sling-shot,
Against innocent workers protesting,
Peacefully to claim their wage, not a lot,
Only a slight rise for a suitable living.

Like in combat, these army-clad armed men, 
All well-trained, attacked unarmed workers
And citizens who stage protests now and then,
Cruelly they waged wars against people,

ឱ ខ្មែរប្រែធាតុ ភ្លេចជាតិឯង
បង្ក្រាបមិនក្រែង ល្បែងអំណាច
គេប្រើពង្វក់ ឲ្យកោងកាច
មិនខ្លាចនរក លែងជឿបាប។

ទាហានជាតិគេ អប់រំខ្ពស់
មិនប្រើប្រឈ្លោះ ចាំបង្ក្រាប
រាស្ត្រឥតអាវុធ មិនសាងបាប
បាញ់មនុស្សដូចចាប កណ្ដាលថ្ងៃ។

ទាហានស្រុកគេ គេអប់រំ
យកជាតិជាធំ ពុំប្រល័យ
ចាំបាញ់បង្ក្រាប រាស្ត្រទាំងថ្ងៃ 
ហើយខំក្រឡៃ ចោទរាស្ត្របះ។
រូបភាពមួយនៃ អំពើដ៏ថោកទាបរបស់ កូនចៅ ហ៊ុន សែន!.. — with Ouk S Thea and 6 others.

rbu អាតយ អាទិន

តស៊ូទៅមុខ កុំរាថយ
កុំឲ្យអាតយ បំបាក់បាន
ទៅមុខរួមគ្នា គ្រប់ៗប្រាណ
អាទិនវាស្មាន ខ្មែរខ្លាចរា។

អាតយអាទិន មិនចេះគិត
ដឹងតែទាញយឹត បាញ់ប្រហារ
បង្ក្រាបមិនឲ្យ រាស្ត្រតវ៉ា
ពួកវាភ្លេចថា គេស្រែកថ្កោល។

ទូរទស្សន៍ផ្សព្វផ្សាយ ពេញផែនដី
ដូច្នេះរឿងអ្វី គេភ្លេចចោល
អំពើសាហាវ សែនកម្រោល
គេប្រកាសថ្កោល គ្រប់ៗគ្នា។

ឈាមខ្មែរស្រក់ក្រាល ព្រះធរណី
ពីគ្រប់ទិសទី គេបរា
ដៀលត្មិះការប្រើ សែនហិង្សា
សាហាវឫស្យា សម្លាប់រាស្ត្រ។

នេះគឺសញ្ញា ប្រាប់ថាដល់
ពេលលែងនៅសល់ គង់វិនាស
របៀបដឹកនាំ បង្ក្រាបរាស្ត្រ
មេរៀនពោរពាស ពីអារ៉ាប។

ដូចហ្កាដាហ្វ៊ី ទីបន្ទាល់
ពិភពលោកស្គាល់ ដឹងឮស្រាប់
ល្បីឆ្នើមពូកែ ខាងសម្លាប់
តាមទាន់ជាន់បាប កម្មពៀរឯង។

ចូលពួនបាតលូ ដូចកណ្ដុរ
ពុំមែនសសុល ត្បុលក្បែរកែង
វិមានវីឡា ស្កឹមក្រៃលែង
រត់ចោលផ្ទះឯង ពួនបាតលូ។

ដល់រាស្ត្រទៅតាម កម្មតាមជាប់
ហ្កាដាហ្វ៊ីងាប់ គួរអាសូរ
កម្មពៀរខ្លួនសាង ជាហែហូរ
បាបកម្មជាថ្នូរ ខ្លួនរងវិញ។
កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អារ៉ាប់ "Al Jazeera"។

My interview with Arab TV "Al Jazeera".

rbu វីរកម្មករ Heroic Workers Fallen for Wages and Democracy

វីរកម្មករ ដ៏ក្លាហាន
ស៊ូបូជាប្រាណ ដើម្បីជាតិ
ជីវិតលះបង់ មិនប្ដូរធាតុ
ខ្លួនជាតិជាខ្មែរ មិនប្រែចិត្ត។

ជីវិតបាត់ទៅ នៅកេរ្តិ៍ឈ្មោះ
ពេញកិត្តិយស អង់អាចពិត
គម្រូឧត្តម សមពិសិដ្ឋ
ស៊ូលះជីវិត ដើម្បីខ្មែរ។

ប្រឆាំងប្ដូរប្ដេជ្ញ មិនចុះញ៉ម
ក្រាលឈាមក្រហម ដើម្បីកែ
ប្ដូរអំណាចកោង ជាន់រាស្ត្រខ្មែរ
ដើម្បីជាតិខ្មែរ ផុតគ្រោះភ័យ។

ពលីកម្មនេះ ពេញកិត្តិយស
ឧត្តមខ្ពង់ខ្ពស់ មានតម្លៃ
លើសជនផ្ដាច់ការ ដែលព្រៃផ្សៃ
បញ្ជាប្រល័យ បាញ់ប្រហារ។

សូមការឈឺចាប់ ជនរងគ្រោះ
នៅជាប់កេរ្តិ៍ឈ្មោះ កោតសក្ការ
គោរពឧទ្ទិស ពីគ្រប់គ្នា
ដើម្បីលើកជា វីរជន។

វីរកម្មករ ដ៏អង់អាច
តស៊ូមិនខ្លាច ប្ដូរជីពជន្ម
ទារយុត្តិធម៌ ផ្លូវទន់ភ្លន់
តទល់ទុរជន ដ៏យង់ឃ្នង។

ពលីកម្មខ្ពស់ ទារសេរី
ប្រជាធិបតេយ្យ ការគ្រប់គ្រង
កប់ចោលផ្ដាច់ការ សែនយង់ឃ្នង
ដើម្បីខ្មែរផង ផុតមរណា៕
០៨ មករា ២០១៤ / 08 Jan. List of the six garment factory workers, all male, killed by the armed forces on 03 Jan. 2014

បញ្ជីរាយនាម កម្មករ ភេទប្រុស ទាំង ៦នាក់ ដែលត្រូវកងកម្លាំងប្រដាប់អាវុធបាញ់សម្លាប់ កាលពីថ្ងៃទី ០៣ ខែមករា ២០១៤ ( មានបញ្ជាក់ ទ...See More

rbu ព្រះគោ

ព្រះគោជា តាងនិមិត្ត គំនិតខ្មែរ
ជីវិតស្រែ ខ្មែរធ្វើស្រូវ កសាងជាតិ
ចក្រភពខ្មែរ អង្គរល្បី ខេមរធាតុ
ជាញើសញាតិ នៃជាតិខ្មែរ គុណព្រះគោ។

កសិកម្ម កាលអង្គរ សេដ្ឋកិច្ចជឿន
លូតលាស់លឿន មានអំណាច ខ្មែរលេចធ្លោ
អ្នកប្រាជ្ញខ្មែរ ខាងក្សេត្រសាស្ត្រ ពឹងព្រះគោ
ភ្ជាប់ទំនោរ នឹងគីមី ជីវសាស្ត្រ។

ដូចតឹកតាង មាននៅសល់ ដល់សព្វថ្ងៃ
ល្បីល្បាញក្រៃ សម័យនោះ ខ្មែរត្រចះ
សាងអង្គរ ជាតិខ្មែរមាន វេជ្ជសាស្ត្រ
ល្បីខ្លាំងណាស់ មានសកល វិទ្យាល័យ។

កាលអង្គរ គ្រានោះមាន មន្ទីរពេទ្យ
អង្គសុមេធ វេជ្ជសាស្ត្រ ច្បាស់ខ្ពស់ក្រៃ
មួយរយពីរ គ្រប់ទិសទី ថែយប់ថ្ងៃ
ជួយពេញដៃ មើលរក្សា រាស្ត្រប្រជា។

ផ្ទះពេទ្យមួយ មានគ្រូពេទ្យ ថ្នាក់បណ្ឌិត
ពីររូបពិត ចាំពិនិត្យ ធ្វើការងារ
អមដោយពេទ្យ ថ្នាក់មធ្យម ប្រាំមួយគ្នា
គិលានុបដ្ឋាក ច្រើនគ្នានិង ចុងភៅពីរ។

លើកថានេះ មានសំអាង លើសៀវភៅ
តាមត្រង់ទៅ ដែលចែងចារ ក្រងអំពី
A visit to Laos and, ខ្មែរភូមី
Cambodia មើលផែនទី ស្រណោះខ្មែរ។

កម្ពុជា គ្រាអង្គរ កាលសម័យ
នៅសកល វិទ្យាល័យ ល្បីពូកែ
មានសាស្ត្រា ចារ្យមួយពាន់ ជនជាតិខ្មែរ
បង្រៀនពេទ្យ ចក្រភពខ្មែរ ទំនើបក្រៃ។

ប្រាង្គព្រះខ័ន កាលនោះជា អគាររៀន
ផ្ដល់របៀន ជាសកល វិទ្យាល័យ
វេជ្ជសាស្ត្រ  មានសល់ដាន នៅសព្វថ្ងៃ
បើស្រមៃ គិតទៅមើល ខ្មែរអស្ចារ្យ៕

Monday, January 6, 2014

rbu End Dictatorship in Cambodia!!!

The world's been condemning cruelty,
Acts of savagery being committed,
Innocent blood spilled for democracy,
How to react and stop is "Be United!"
No, not just "condemn atrocity,"
Do take effective actions really,
Stop Cambodian blood spilling,
Save democracy and everything.

Who can help but only all of us,
Cambodians, US, EU and the U.N.
Arrest perpetrators to court, thus,
Take actual actions in common.

To prevent blood from spilling,
On democracy way, let's let rip(1),
Gain democracy in real meaning,
Thus, end for good dictatorship.

(1) Let rip at dictatorship.
សូមបងប្អូនខ្មែររស់នៅប្រទេសកូរ៉េចូលរួម
ធ្វើបាតុកម្មទាំងអស់គ្នា។