Showing posts with label ស្នេហ៍អាល័យ. Show all posts
Showing posts with label ស្នេហ៍អាល័យ. Show all posts

Saturday, November 2, 2013

rbu ស្នេហ៍អស់អាល័យ

ដួងចិត្តម៉ុម ពុំស្រណោះ អាឡោះស្នេហ៍
ស្នេហ៍បែកបែរ ប្រែបែកចិត្ត ឥតអាល័យ
សែនស្រណោក សោកអាឡោះ អស់និស្ស័យ
ស្ងួនចរណៃ ស្រីដោះដៃ បោះបង់បង។

អានទៅនាង សំនៀងស័ព្ទ សារទឹកភ្នែក
ទ្រូងសង្វេគ ដេកមិនលក់ ងក់ញយដង
រាត្រីសួរ ពុំគួរឡើយ ជាប់ចំណង
ស្នេហ៍នួនល្អង បងរីងរៃ ស្រីផ្លាស់ចិត្ត។

សូមព្រះច័ន្ទ្រ ឈប់ស្ងៀមនៅ កុំទៅណា
ខ្ញុំខ្លោចផ្សា មេត្តាផង ជួយអាណិត
ចិត្តភក្ដី បែរស្រីក្បត់ ឲ្យឈឺចិត្ត
មួយជីវិត រស់ឥតន័យ ស្នេហ៍ស្រមោល៕