Showing posts with label ទឹកត្នោត. Show all posts
Showing posts with label ទឹកត្នោត. Show all posts

Wednesday, January 14, 2015

rbu 721 -- ទឹកត្នោត


ទឹកត្នោតឃើញល្អក់
តែពុំកខ្វក់
ដូចភ្នែកច្រឡំ
អណ្ដាតថាផ្អែម
ពេញចិត្តត្រូវចំ
ត្រជាក់សែនសម
បំណងមិនខក។
ទឹកត្នោតផ្អែមឆ្ងាញ់
ចិត្តពេញស្រឡាញ់
ត្រូវនឹងបាយកក
ពីសាពេលព្រឹក
ពុំបាច់សាច់ក្រក
គូនឹងបាយកក
ចាស់ក្មេងចូលចិត្ត។
ព្រឹកដាក់ពីចុង
ដល់គល់អ្នកប្រុង
កាន់ផ្តិលចាំសិត
ខ្លះដាក់ត្រឡោក
ទឹកត្នោតជាប់ចិត្ត
ក្រេបផឹកយ៉ាងស្និទ្ធ
មានផ្អែមមានជូរ។
តាយាយពូមីង
ផ្ងើយផឹកចាក់ផ្ទីង
ផ្សេងពីពូៗ
មួយតយពីរតយ
បានតែអាជូរ
ធ្វើភ្លាមមិនយូរ
មួយយប់ជូរអែម។
ទឹកត្នោតជូរនេះ
ដូនតាត្រិះរិះ
គ្មានគីមីថែម
ផ្សំមេរុក្ខជាតិ
ត្រូវនឹងសាច់ក្លែម
ផឹកល្មមកុំថែម
ជួយថែសុខភាព។
rbu_spp 4:56 pm Jan 24, 2015 Puthpong Sao