Showing posts with label ច្រវាក់រាំងផ្លូវ. Show all posts
Showing posts with label ច្រវាក់រាំងផ្លូវ. Show all posts

Tuesday, October 22, 2013

rbu ច្រវាក់រាំងផ្លូវ


ច្រវាក់រាំងផ្លូវ និយាយឲ្យត្រូវ គឺជាបញ្ហា
កើតពីអំណាច ខ្លាចរាស្ត្រប្រជា ស្រុះគ្នាទាមទារ
ដូរមេដឹកនាំ។

ស្ថិរភាពសង្គម គ្រាន់តែលេសធំ ដាក់តាមដានឃ្លាំ
បិទផ្លូវរាស្ត្រដើរ កុំឲ្យភ្លូកនាំ ធ្វើបាតុកម្ម
បានផលជោគជ័យ។

ចលនាសង្គម រាស្ត្រប្រមូលផ្ដុំ អ្នកធំព្រួយភ័យ
ខ្លាចរាស្ត្របះបោរ រៀបជើងលកលៃ អ្នកធំមមៃ
ភ័យថ្ងៃអន្សា។

អំណាចគ្រប់គ្រង មិនតាមគន្លង ដែលរាស្ត្រប្រាថ្នា
គង់តែរលំ តាមពេលវេលា រាស្ត្រស្រុះរួមគ្នា
ដកដូរទម្លាក់។

នេះជាកត្តា ផ្លាស់ប្ដូរសត្យា កើតមានទៀងជាក់
មិនអាចចៀសរួច វិវត្តតាមវគ្គ គេពុំគួរភ្ញាក់
ផ្អើលភ័យឡើយណា។

រដ្ឋាភិបាល នៅពេលដល់កាល នឹងផុតសង្ខារ
ទោះបីជាខំ ប្រើល្បិចហិង្សា មិនអាចតវ៉ា
ក្រាញអំណាចទេ។

គឺដូច្នេះហើយ ពុំប្លែកគ្នាឡើយ ទើបនៅស្រុកគេ
រដ្ឋាភិបាល ធ្វើល្អទុកកេរ្តិ៍ គោរពរាស្ត្រគេ
មិនញៀនអំណាច។

គេដឹងខ្លួនណាស់ តែរាស្ត្រទារផ្លាស់ គេគិតក្រែងខ្លាច
ស្រុកជ្រួលច្របល់ ក៏លាអំណាច លះល្បិចខូចកាច
នយោបាយលាក់ពុត។

គេមិនក្អេងក្អាង កោងកាចអាងយ៉ាង បញ្ចេញអាវុធ
រថក្រោះបន្លាច បំភ័យសម្លុត ឲ្យរាស្ត្រស្រយុត
បាក់ស្បាតសោះឡើយ៕
                     សៅរ៍ ពុធពង្ស     © rbu - SPP
ខេត្តតាកែវ មានដាក់ច្រវ៉ាក់ មិនអោយប្រជាជន មកចូលរួមបាតុកម្ម
L