#rbu_1062_ពាក្យ_ការពារ_និង_បង្ការ
ការអានមានប្រយោជន៍៖ កំណាព្យ៣ភាសា ខ្មែរ English Français
ខ្ញុំសូមសរសើរ ជាបឋម
ចំពោះការខំ រៀបគំនិត
ជាពាក្យកាព្យឃ្លោង អប់រំពិត
ជាផ្លូវជីវិត ជៀសកំហុស។
តែត្រង់ទីពីរ ឃ្លាពាក្យជួន
"ប្រាជ្ញអាងច្បាប់ក្បួន ការពារខុស"
ខ្ញុំថាពុំត្រូវ ប្រាប់ទៅចុះ
"រឿងខុសប្រាជ្ញពុំ ការពារឡើយ"។
មានមែនពុំពិត ដូច្នេះទេ
ប្រាជ្ញតែងលៃរេ ពុំកន្តើយ
តែង"កែកំហុស" ពុំធ្វេសឡើយ
ម្ល៉ោះហើយពាក្យត្រូវ គួរបែបនេះ។
"ប្រាជ្ញអាងក្បួនច្បាប់ 'បង្ការ' ខុស"
បញ្ចៀសកំហុស តែងរេរិះ
"ការពារ" "បង្ការ" ពាក្យពីរនេះ
បើនឹងត្រិះរិះ ន័យខុសគ្នា។
"ការពារ" កុំឲ្យ គេបៀតបៀន
"បង្ការ" ប្រិតប្រៀន ក្រែងពុំជា
"ទប់ស្កាត់" ជាមុន តាមន័យវា
ឯន័យ "គាំពារ" រវាំងគ្រង។
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃទី២៥ កុម្ភៈ ២០១៤ សៅរ៍ ពធពុង្ស Puthpong Sao
.
Thursday, February 25, 2016
#rbu_1059_រាស្ត្រចាំតែថ្ងូរ
#rbu_1059_រាស្ត្រចាំតែថ្ងូរ
មិនយល់ កុំឆ្ងល់ ហេតុអ្វីទៅ
រឿងខុសមាននៅ កើតដដែល
ដូចយើងបានដឹង ពីយូរក្រែល
ឡើងក្រាស់ជាក្អែល ជាប់សង្គម។
តើខុសអ្នកតូច ជាអ្នកធ្វើ
ឬខុសពីលើ ជាអ្នកធំ
ទទួលសំណូក ស៊ុមគ្រលំ
បក្សពួកនិយម ខ្សែឧកញ៉ា?
ស្ពានសាងសង់ថ្មី ទាំងផ្លូវថ្នល់
មិនថាមាំដល់ ជាប់ប៉ុនណា
នៅតែស្រុតទ្រុឌ ក្រោមដុល្លារ
សង់រួចកាលណា ចាប់ផ្ដើមខូច។
ថាស្ពានចិនចុះ ស្តង់ដារទាប
រឿង"អាថ៌"ជាឃ្នាប ពុកមិនដូច
តែស្ពានជប៉ុន ម្ដេចឆាប់ខូច
មកពីអ្នកតូច មិនធ្វើការ?
ឡានធំដឹកធ្ងន់ មានជាខ្សែ
ខូចផ្លូវស្រុកខ្មែរ គ្មានអ្នកណា
យកភ្នែកមើលទេ ព្រោះដុល្លារ
បាំងបាត់នេត្រា ឲ្យធ្វើខ្វាក់។
កាប់ឈើពាយព្រៃ ដឹកខូចផ្លូវ
អស់កេរម៉ែឪ ព្រោះតែ"ប្រាក់"
ឡានធំដឹកធ្ងន់ ឃើញប្រចក្ស
តាមខ្សែពួកថ្នាក់ បំផ្លាញជាតិ។
ស្រុកច្រើនបណ្ឌិត គិតការងាយ
មិនហ៊ាននិយាយ ខ្លាចបាត់ឃ្លាត
តំណែងកៅអី ខ្សត់មារយាទ
ទើបរាស្ត្រនិងជាតិ ចាំតែថ្ងូរ។
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃសុក្រទី២៦ កុម្ភៈ ២០១៦សៅរ៍ ពុធពង្ស Puthpong Sao
មិនយល់ កុំឆ្ងល់ ហេតុអ្វីទៅ
រឿងខុសមាននៅ កើតដដែល
ដូចយើងបានដឹង ពីយូរក្រែល
ឡើងក្រាស់ជាក្អែល ជាប់សង្គម។
តើខុសអ្នកតូច ជាអ្នកធ្វើ
ឬខុសពីលើ ជាអ្នកធំ
ទទួលសំណូក ស៊ុមគ្រលំ
បក្សពួកនិយម ខ្សែឧកញ៉ា?
ស្ពានសាងសង់ថ្មី ទាំងផ្លូវថ្នល់
មិនថាមាំដល់ ជាប់ប៉ុនណា
នៅតែស្រុតទ្រុឌ ក្រោមដុល្លារ
សង់រួចកាលណា ចាប់ផ្ដើមខូច។
ថាស្ពានចិនចុះ ស្តង់ដារទាប
រឿង"អាថ៌"ជាឃ្នាប ពុកមិនដូច
តែស្ពានជប៉ុន ម្ដេចឆាប់ខូច
មកពីអ្នកតូច មិនធ្វើការ?
ឡានធំដឹកធ្ងន់ មានជាខ្សែ
ខូចផ្លូវស្រុកខ្មែរ គ្មានអ្នកណា
យកភ្នែកមើលទេ ព្រោះដុល្លារ
បាំងបាត់នេត្រា ឲ្យធ្វើខ្វាក់។
កាប់ឈើពាយព្រៃ ដឹកខូចផ្លូវ
អស់កេរម៉ែឪ ព្រោះតែ"ប្រាក់"
ឡានធំដឹកធ្ងន់ ឃើញប្រចក្ស
តាមខ្សែពួកថ្នាក់ បំផ្លាញជាតិ។
ស្រុកច្រើនបណ្ឌិត គិតការងាយ
មិនហ៊ាននិយាយ ខ្លាចបាត់ឃ្លាត
តំណែងកៅអី ខ្សត់មារយាទ
ទើបរាស្ត្រនិងជាតិ ចាំតែថ្ងូរ។
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃសុក្រទី២៦ កុម្ភៈ ២០១៦សៅរ៍ ពុធពង្ស Puthpong Sao
#rbu_1056_មិនជឿចាំមើល រឿងដី ព្រៃឈើ
#rbu_1057_មិនជឿចាំមើល
រឿងដី ព្រៃឈើ កុំធ្វើមិនដឹង
ច្បាស់ពេករឿងហ្នឹង ដូចពុករលួយ
ជាបញ្ហាធំ ធ្វើឲ្យរាស្ត្រព្រួយ
ចាំដល់ថ្ងៃមួយ ដូចចាំគ្រប់គ្នា។
ហេតុអ្វីព្រៃពាយ រលាយទាំងភ្នំ?
មកពីអ្នកធំ ស៊ុមគ្រលំគ្នា
ជាមួយឧកញ៉ា ម្ដេចធ្វើពើជា
ឆ្ងល់ខុសវេលា ភ្ញាក់ផ្អើលខុសគេ?
ដុល្លារព្រាកៗ ចាំងចូលបាំងភ្នែក
ពន្លឺផ្លេកៗ ខ្លាចតែខ្សែមេ
ស៊ូធ្វើមិនឃើញ មិនហ៊ានចាប់ទេ
ខ្លាចដឹងដល់មេ ធ្លាក់បុណ្យជាប់គុក។
ឈើដឹកពាន់ឡាន ច្រើនឆ្នាំមកហើយ
ចុះហេតុម្ដេចឡើយ ថ្លែងខុសទំនុក
ទើបលើកពេលនេះ ឬមួយស្ពឹកមុខ
រាស្ត្រចងចាំទុក ចាំបោះឆ្នោតដូរ?
ថ្លែងដូចយល់សប្ដិ បង្កប់រឿងភ័យ
កាប់ឈើហិនព្រៃ ប្លន់ដីរាស្ត្រថ្ងូរ
រងគ្រោះខ្លោចផ្សា សម័យតេជោ
រាស្ត្រចាំតែដូរ មិនជឿចាំមើល។
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃព្រហស្បតិ៍ទី២៥ កុម្ភៈ ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
Subscribe to:
Posts (Atom)