rbu 749 – រថយន្ត "អង្គរ" (បទបង្កើតថ្មី ទី៥ ខ្យល់ផាត់)
សូមមើលនេះនែ៎! ស្នាដៃ កូនខ្មែរច្នៃ ដោយពិត គំនិតខ្មែរ
ល្បីសម្បើមពិត គ្រាន់តែ នៅស្រុកខ្មែរ ផលិត ល្បីខ្ទ័រខ្ទារ
គេកុម្មង់ទុក សាមសិប ម៉ឺនគ្រឿងផ្អឹប តែនៅ កម្ពុជា
ឡានអគ្គិសនី ពីគ្រា វេលាចាំ ឆ្នាំពីរ ពាន់ដប់បី។

មានប្រទេសប្រាំ ព្រមព្រៀង ចាប់ដៃទៀង សូមភ្ជាប់ ភព្វនិស្ស័យ
នាំចេញផ្ដាច់មុខ ដល់ថ្ងៃ ចេញឡានច្នៃ បានគ្រប់ រៀបលើដី
ក្នុងតម្លៃសម តាមគួរ ជាសំណួរ ថោកម្ល៉េះ ព្រោះហេតុអី្វ(?)
តែក្រោមមួយម៉ឺន ឡានល្បី អ៊ីវី(EV)ថ្មី ម៉ាកម៉ូដ អង្គរ(ANGKOR)អេម។

ពេលបញ្ចូលភ្លើង ម្ដងៗ ពេលត្រូវរង់ ចាំតែ ៣ម៉ោងគត់
ឯឡានបើកបាន ពេលរត់ កំណត់ ៣០០ គីឡូគែម
ចុចតែម្រាមដៃ ទ្វារឡាន ហើបបើកបាន ដូចស្លាប សត្វកំភេម
ត្រដាងឡើងស្ទុយ ផុតគែម ពិតជាអេម គំនិត មិនធម្មតា ។

ពេលបញ្ឆេះឡាន គ្រាន់តែ រុកម្រាមក្បែរ ម៉ាស៊ីន រោទិ៍ជាស្រេច
ឃើញច្បាស់មែនៗ មិនបាច់ សោមួលកាច់ បញ្ឆេះ ពិតអស្ចារ្យ
នេះពិតចេះធ្វើ ខ្លួនឯង រៀនជាក់ស្ដែង ពីញាណ ពេលធ្វើការ
ប្រើញាណម្រាមដៃ បញ្ជា ដូចប្រាថ្នា ស្នាដៃ លោក ផល្លិក។

នេះពស្តុតាងស្ដែង ពីផល ទេពកោសល្យ មានចំ ពីកំណើត
មាន ញាណ ចេះច្នៃ បង្កើត ប្រតិដ្ឋ/ប្រឌិត/ ចេញពិត ដូចបង្វឹក
គំនិតកូនខ្មែរ ជាក់ខ្លាំង ត្រចះចាំង ដូចរៀន ស្ទាត់ចេះថ្នឹក
ឈ្មោះលោក ផលិក វិស្វៈ ករឆ្នើមជាក់ ពូជខ្មែរ កេរអង្គរ៕

© rbu_spp 5:39 pm Mon Feb 10, 2015 Puthpong Sao
No comments:
Post a Comment