ស៊ូទ្រាំលែងបាន ឈប់ស្មានចាំពេល
ដើមទ្រូងមួយទ្រេល ធ្វើបុណ្យភ្នែកប្រុស
ស្អាតឬមិនសម នាំគ្នាថាចុះ
ទោះត្រូវឬខុស បន្ទោសអ្នកណា?
ដើមទ្រូងមួយទ្រេល ធ្វើបុណ្យភ្នែកប្រុស
ស្អាតឬមិនសម នាំគ្នាថាចុះ
ទោះត្រូវឬខុស បន្ទោសអ្នកណា?
កុំបន្ទោសនាង ចាយរាងទាន់ក្មេង
បើមិនហ៊ានលេង ពេលហួសខកការ
មុខតែស្ដាយក្រោយ ស្ដាយពេលរីកផ្កា
ខុសត្រូវយ៉ាងណា កុំតែធ្វើខូច។
បើមិនហ៊ានលេង ពេលហួសខកការ
មុខតែស្ដាយក្រោយ ស្ដាយពេលរីកផ្កា
ខុសត្រូវយ៉ាងណា កុំតែធ្វើខូច។
សម្រស់ស្រីៗ ក្នុងវ័យសោឡស
បើពេលហួសអស់ នោះមុខតែដូច
ផ្ការោយក្រៀមក្រោះ ស្រពោនចិត្តតូច
លេងកាយមិនខូច បើចិត្តមិនព្រើល។
បើពេលហួសអស់ នោះមុខតែដូច
ផ្ការោយក្រៀមក្រោះ ស្រពោនចិត្តតូច
លេងកាយមិនខូច បើចិត្តមិនព្រើល។
សម្រស់ផ្កាស្អាត ពេលកំពុងរីក
គួរកុំជជីក ដៀលថាងងើល
លុះតែនាងខូច សឹមថាជ្រើមជ្រើល
តែងខ្លួនមិនមើល ព្រើលចាញ់បោកព្រាន៕
គួរកុំជជីក ដៀលថាងងើល
លុះតែនាងខូច សឹមថាជ្រើមជ្រើល
តែងខ្លួនមិនមើល ព្រើលចាញ់បោកព្រាន៕
rbu_spp 9:36 pm February 2, 2015 Puthpong Sao
No comments:
Post a Comment