This poem is about a village named " Đầu Bờ " of Kampuchea Krom. The poet only knows the place through reading but it is the history of this forgotten story that inspired him to write this piece.
A poem by Puthpong Sao
ក្បាលថ្នល់ក្បាលចិត្ត នៃជាតិខ្មែរ
ចិត្តស៊ូមិនប្រែ ថែជាតិសាសន៍
កម្ពុជាក្រោម ព្រាត់មិនប្រាស
ដីខ្មែរចារច្បាស់ វីរភាព។
ឧកញ៉ា សឺន គុយ ចៅហ្វាយខេត្ត
ស៊ូស្លាប់បុព្វហេតុ ជាតិខ្មែរជ្រាប
ឯលោក ង៉ុកថាញ់ ដែនទំនាប
ជម្រាបកើតនៅ ឃុំក្បាលថ្នល់។
ស៊ូស្លាប់បុព្វហេតុ ជាតិខ្មែរជ្រាប
ឯលោក ង៉ុកថាញ់ ដែនទំនាប
ជម្រាបកើតនៅ ឃុំក្បាលថ្នល់។
ខេត្តព្រះត្រពាំង ទាំងពីររូប
បូជាអុជធូប ចិត្តតម្កល់
តម្កើងព្រះពុទ្ធ ធម៌កុសល
ចិត្តជាតិកាន់ដល់ ស៊ូសព្វថ្ងៃ។
បូជាអុជធូប ចិត្តតម្កល់
តម្កើងព្រះពុទ្ធ ធម៌កុសល
ចិត្តជាតិកាន់ដល់ ស៊ូសព្វថ្ងៃ។
ជាខ្មែរម្ចាស់ដី ដែនសណ្ដរ
មេគង្គបវរ ភ្ជាប់និស្ស័យ
ខ្មែរនៅជាខ្មែរ ពុំកាឡៃ
កែខៃតស៊ូ ការពារកេរ។
មេគង្គបវរ ភ្ជាប់និស្ស័យ
ខ្មែរនៅជាខ្មែរ ពុំកាឡៃ
កែខៃតស៊ូ ការពារកេរ។
ចិត្តរួមសាមគ្គី យកសេរី
ឯករាជ្យទឹកដី តចំណេរ
ពីដើមរៀងមក ពុំភ្លេចទេ
ដីកេរជាតិខ្មែរ វៀតណាមលេប៕
ឯករាជ្យទឹកដី តចំណេរ
ពីដើមរៀងមក ពុំភ្លេចទេ
ដីកេរជាតិខ្មែរ វៀតណាមលេប៕
— with David Kien and Puthpong Sao.
Unlike
Unlike
No comments:
Post a Comment