ក្រឡាចេញច្រាង អាងអ្វីបិទ?
ឃើញច្រូងច្បាស់ឥត លាក់ជិតឡើយ
ពស្តុតាងប៉ុនហ្នឹង ដឹងអស់ហើយ
ពុំអាចកន្តើយ ដោះសាទៀត។
ឃើញច្រូងច្បាស់ឥត លាក់ជិតឡើយ
ពស្តុតាងប៉ុនហ្នឹង ដឹងអស់ហើយ
ពុំអាចកន្តើយ ដោះសាទៀត។
មិនពិបាកយល់ កលពួកពុក
តាងច្បាស់នឹងមុខ ចោរលាក់ស្នៀត
កុំឲ្យរាស្ត្រដៀល ថាចោលម្សៀត
រលួយត្រីងៀត ពងក្រៅបឹង។
តាងច្បាស់នឹងមុខ ចោរលាក់ស្នៀត
កុំឲ្យរាស្ត្រដៀល ថាចោលម្សៀត
រលួយត្រីងៀត ពងក្រៅបឹង។
រដ្ឋាភិបាល ធ្លាប់ប្រកាស
ឆ្លើយថាផ្ដេសផ្ដាស រឿងអស់ហ្នឹង
ចោទមន្ត្រីជាតិ ធ្ងន់ម្ល៉ឹងៗ
រឿងតូចអ៊ីចឹង កុំបន្លប់។
ឆ្លើយថាផ្ដេសផ្ដាស រឿងអស់ហ្នឹង
ចោទមន្ត្រីជាតិ ធ្ងន់ម្ល៉ឹងៗ
រឿងតូចអ៊ីចឹង កុំបន្លប់។
ឥឡូវដល់ហើយ គេទម្លាយ
រៀបរាប់និយាយ លម្អិតសព្វ
ពួកម្ចាស់រោងចក្រ ប្រាប់មួយចប់
តឹកតាងគ្រប់សព្វ ពុករលួយ។
រៀបរាប់និយាយ លម្អិតសព្វ
ពួកម្ចាស់រោងចក្រ ប្រាប់មួយចប់
តឹកតាងគ្រប់សព្វ ពុករលួយ។
ចាំមើលនាយក រដ្ឋមន្ត្រី
មានពាក្យអាងអ្វី យកមកជួយ
បិទបាំងអំពើ ពុករលួយ
ឬមួយឆ្លើយពើ ធ្វើមិនដឹង?
មានពាក្យអាងអ្វី យកមកជួយ
បិទបាំងអំពើ ពុករលួយ
ឬមួយឆ្លើយពើ ធ្វើមិនដឹង?
© rbu_spp 1:33 pm, Nov 2, 2014 Puthpong Sao
No comments:
Post a Comment