(បទ [៤]ឃ្លា៧ព្យាង្គ)
ក្របីព្រៃព័ទ្ធ តាមវ័ធតោ
ប្រឹងស្ទុះស្លន់ស្លោ គេចមិនរួច
ក្របីបុសវ័ធ នឹងស្នែងស្រួច
គំំនុំសងរួច តោងាប់ខ្លួួន។
(បទ កាកគតិ [៧]ឃ្លា៤ព្យាង្គ)
មុនងាប់តោស្រែក ខំប្រឹងប្រកែក អង្វរផ្ទួនៗ
ស្រែករោទិ៍ឈឺចាប់ ឈឺសព្វទាំងខ្លួួន មិនគួរផុងខ្លួន
ក្នុងហ្វូងក្របី។
ដូចតែសព្វដង តោរៀបជាកង ឆ្មក់ចាប់ក្របី
ខាំហែកចែកសាច់ ហែករស់ឆៅឆី លើកនេះស៊យអ្វី
ក្របីសងសឹក។
ក្របីព័ទ្ធវង់ តោដូចជាប់ជង់ ចែកផ្លូវប្រញឹក
ប្រញាយប្រាសរត់ មួយចង់ច្បាំងសឹក តាំងខ្លួនអ្នកថ្នឹក
សត្វមំសាហារ។
ក្របីសត្វស្លូូត ចាំមុខរហូត តោឯងឫស្យា
សម្លាប់គេឯង ស៊ីជាអាហារ អញមិនត្រូវការ
ស្ដាប់ពុតមារយាទ។
ក្របីស្រែកថា ពូជអញនេះណា ស៊ីតែរុក្ខជាតិ
ពូជតោឯងវិញ សុទ្ធតែពេជ្ឈឃាត តាមអញមិនឃ្លាត
ស៊ីតែសាច់គេ។
ក្របីអញផ្ដាំ តោឯងត្រូវចាំ ពាក្យដំណៀលជេរ
ថ្លៃអីពូជឯង ចុះជីវិតគេ ពុំចង់ស្លាប់ទេ
កុំបៀតបៀនឡើយ។
តោខំភាវនា ដឹងខ្លួនមុខជា ស្លាប់ឥឡូវហើយ
ស្រែករោទិ៍ផ្ដាំខ្យល់ បងប្អូនញាតិអើយ ខ្លួនលាទៅហើយ
ជាតិក្រោយសាងបុណ្យ។
ក្របីឆ្លើយវឹង ប្រាប់តោព្រលឹង ឯងស្បថពេលកុន
រង់ចាំជាតិក្រោយ ទើបឯងធ្វើបុណ្យ ជាតិនេះឯងកុន
អត់បុណ្យលាងបាប៕

No comments:
Post a Comment