Wednesday, December 24, 2014

rbu 692 -- តាំងយូកេរខ្មែរ (ឆ្នាំ១៩០០)


(បង្កើតថ្មីទី៥ ៤ឃ្លា ១៣ព្យាង្គ)
ខ្មែរប្រើតាំងយូ ទទូរបាំង ចំណាំងថ្ងៃ សំណាចភ្លៀង
នាងជ្រកបញ្ឆៀង ភ្នែកដៀងមើល កាមេរ៉ា សង្ហាទេ
ស្រីខ្មែរស្លៀកក្បិន ខុសចិនយួន យ៉ាងសមសួន តំណកេរ
មកដល់ចំណេរ កេរ្តិ៍សព្វថ្ងៃ ក្រឡៃអស់ ស្រណោះជាតិ។
សម្លៀកពិតសម មើលចំមក រកឥឡូវ នៅពេញស្រស់
ឃើញរូបទាំងអស់ ចន្លោះគ្មាន ពុំមានអ្វី ឲ្យថាឃ្លាត
តាមប្រពៃណី នារីខ្មែរ ទាំងក្រុុងស្រែ ជាធម្មជាតិ
រាប់ស្មោះនឹងញាតិ តាមជាតិកើត កំណើតខ្មែរ ថែពូជកេរ្តិ៍។
ឃើញសព្វថ្ងៃនេះ បើរិះគិត ពិនិត្យដល់ នៅអាចកែ
ស្លៀកពាក់ជាខ្មែរ ឲ្យគេស្គាល់ បានឃើញផ្ទាល់ ថានេះនែ៎
ហ្នឹងហើយច្បាស់ជាក់ ជាអ្នកស្រុក ពីអង្គរ ពុំចោលទេ
ទំនាមពង្សកេរ បានផ្ទេរទុក ពីមុខមក តទៅអើយ៕
© rbu_spp 12:23 pm Dec 24, 2014 Puthpong Sao


rbu 691 -- IT'D BETTER BE NEARER, JULIETTE,


It was a bit too far, Eric,
If nearer, it'd be a lyric,
We do see just Juliette,
In her own silhouette,
Against the dawn light veil,
Hiding her beauty to hail.
Oh, the dawn golden light,
If you were a bit rather bright,
We'd see her beauty in its fullness,
Our mind enjoy its happiness,
The heart would then sing a lyric,
Seeing her to the breeze in comic.
© rbu_spp Thursday, March 21, 2013 Puthpong Sao Puthpong

Eric James Leffler originally shared this post:

Taken last week at sunrise - Mt. Tamalpais, CA
Model: Juliette Cutri
‪#‎silhouettesonthursday‬
More photos from Eric James Leffl
Posted by Puthpong Sao at Thursday, March 21, 2013 

Tuesday, December 23, 2014

rbu 690 -- THE THATCHED VILLA AFLOAT

Oh, a thatched, sky-seeing villa is afloat,
Like flying on a lake of sky, a tiny boat,
To move their bowels where can they find their latrines ?
And to fetch drinking water what's their actual means?
That's the happiness of the poor in Cambodia,
A message to the world by this pic is quite clear.

Where's the school for kids and the road there, can you find?
Living like this is all the concern of the mind,
And the joy is just for kids to plunge in water,
All like ducks playing hide-and-seek in the river,
How about their future when they grow up? Just think.
Or else hope their life would change better in a blink?

© rbu_spp 10:00 pm, Dec 23, 2014 Sao Puthpong
Show less

Sunday, December 21, 2014

rbu 689 -- How to Trail របៀបស្រាយស្រាវ


Those who are really smart,
Would then start their smart trail,
From the heart to the tail,
Not to fail their success.
អ្នកឆ្លាតពិត គិតផ្លូវលឿន
តាមចិត្តតឿន លឿនដល់ឆាប់
មុខតែស្រាវ ទីដល់ស្រាប់
ស្រូូតប្រញាប់ សារដល់ដើម។
នេះជាផ្លូវ ត្រូវដើរតាម
រកដានដាម ទីចាប់ផ្ដើម
ដូចគណិត មួយដង្ហើម
ឃើញទីដើម ស្រាយបំភ្លឺ។
បំភ្លឺស្រាយ គណិតចោទ
កុំបីឆោត ចម្លើយគឺ
មេគន្លឹះ ដូចដឹងឮ
ឲ្យបំភ្លឺ ស្រាវរកគល់។
© rbu_spp 12:09 pm Dec 22, 2014 Puthpong Sao


rbu 688 -- អាសូរមេមាន់



What a pity, a male hen being a plow-puller!
There! They use male hens to pull the plows,
Plowing fields for oxen as a real mocker!
You may see this country has no cows,
Using a giant male hen as a cow on farmland
Old man, are you too poor to have oxen?
No, it's a photo-shopped pic -- hen-turns-cow
It's one of humans' pastimes very often,
zenen dela cuadra originally shared this post:
enjoy my G+ friends
rbu 674 -- អាសូរមេមាន់
អាសូរមេមាន់ តាចាប់ទឹម
តាំងពីព្រលឹម ដល់ថ្ងៃត្រង់
ខ្លួនជាប់បង្ហៀរ ទោះមិនចង់
សព្វកាយស្រយង់ ទាំងខ្លួនទ័ល។
មាន់អើយមាន់មេ ដុះខ្នាយពីរ
តាប្រើវក់វី អូសនង្គ័ល
ដឹងគេចទៅណា តាពិភាល់
គោធ្វើមិនស្គាល់ គេចមុខបាត់។
មេអើយមេមាន់ ធំអនេក
រស់គ្មានថ្ងៃស្អែក ខ្លួនជាសត្វ
ខ្លាចតែតាខឹង មាត់ប្រយ័ត្ន
ព្រួយខ្លាចខ្លួនបាត់ ចូលឆ្នាំងតា។
ស៊ីពងមិនគ្រប់ តាប្រើទៀត
តាប្រើគ្រប់ស្នៀត ឥតករុណា
ភ្ជួរដីធ្វើស្រែ រាស់ចម្ការ
ពុំមានមេត្តា អាសូរមាន់។
តាមានគោដែរ តែមិនប្រើ
លេងខ្លាំងណាស់តើ ធ្វើឫកគ្រាន់
តាមុខបះជើង បើ"គក"ទាន់
ប្រឹងប្រើមេមាន់ ប្រពន្ធគក។

អាសូរមេមាន់ តាចាប់ទឹម
មុខមិនញញឹម ចាំប្ដីមក
"យូរអីយូរម្ល៉េះ ឱ បងគក
ឆាប់យកអូនចេញ ពីនឹមតា"៕
© rbu_spp 8:46 am Dec 16, 2014 Puthpong Sao
Like ·  · 
  • ជា សំអាត ផ្កាយខ្មៅ មាន់នេះស៊ីអីធំម៉្លេះ
  • Puthpong Sao ពូជមាន់ ហ្វូតូស្ហប់ (photoshopped) ណាលោក ជា សំអាត Chea Samath
  • Moon Long តើនេះនៅប្រទេសណាទៅលោកពូ?ខ្ញុំធ្លាប់តែឃើញគេភ្ជួរ ក្របី ១ !
  • Puthpong Sao ប្រទេស Google ប្រើមេមាន់ពូជ photoshopped ជំនួសគោ ណា Moon Long
  • រយលាន សង្ឃឹម ហិហិ ពូកែមែនលោកពូ! សូមសរសើរដោយស្មោះទាំងអក្សរសាស្រ្តទាំងកំណាព្យខ្មែរ និងភាសាអង់គ្លេស!
  • Puthpong Sao អរគុណ ប្អូន រយលាន សង្ឃឹម និងគ្រប់គ្នាដែលចូលចិត្តការអាន។
  • រយលាន សង្ឃឹម បាទ សូមអរគុណបងប្រុស!    រយលានអរគុណ! Million thanks!
  • Moon Long ប៉ុន្តែលោកពូ! ខ្ញុំឆ្ងល់ថា ពេលខ្ញុំចង់Shareអត្ថបទរបស់លោកពូបន្តម្តេចក៏ មិនបានអញ្ចឹង!ដូចម្សិលមិញ ខ្ញុំចង់ ចែកចាយបន្តនូវ អត្ថរឿងរឿង ផ្កាថ្នក់ទឹលលឿងរបស់លោកពូនោះតែពេល ចុចshare បានតែរូបភាព អត់មាន អក្សរ។
  • Puthpong Sao Moon Long ប៉ុន្តែខ្ញុំឃើញគេ share របស់ខ្ញុំបាន។ ខ្ញុំពុំសូវយល់ទេ រៀនតែខ្លួនឯង។ Google ផ្ញើ emails ពីរដង ពីរឆ្នាំហើយ ឲ្យខ្ញុំរៀប blogger រកលុយ តែខ្ញុំមិនចេះធ្វើ។
  • Danin Vich ពូកែគ្រប់យ៉ាងហើយ លោកគ្រូ!
  • Puthpong Sao Samachivo Samakamonta នេះហៅថាសិល្បៈ photoshop ដូចកាសែតបស្ចិមប្រទេសមួយចុះផ្សាយកាលប៉ុន្មានខែមុន ថា នាងនិស្សិតហុលឡង់ម្នាក់មិនដែលមកស្រុកខ្មែរទេ ប៉ុន្តែបាន post ផ្សាយរូបថតនាងមកលេងអង្គរវត្ត ពេញ internet មើលទៅរូបទាំងនោះឃើញដូចនាងមកកម្ពុជាមែនៗ។ ទ៍ាលតែ ទូរទស្សន៍BBC World News ធ្វើសម្ភាសន៍ជាមួយនាង។
  • Puthpong Sao អរគុណអ្នកគ្រូ Danin Vich ចំពោះការសរសើរ និងគ្រប់គ្នាដែលចូលចិត្តការសរសេរនិងការអាន។
  • Puthpong Sao Moon Long អាចមើល Hoang Chau ដែល share រូបនិងអត្ថបទនៅខាងក្រោមរូបនេះបាននៅត្រង់ Show Attachment។
  • Vay Socheat មេមាន់មិនមាត់ប្រើមិនមើល
    គោគាត់ងងើលគេចកិច្ចការ
    ឱ្យមាន់រងកម្មចាំមរណា

    ឱ្យធ្វើយ៉ាងណាខ្ញុំជាមាន់?
  • Puthpong Sao មេមាន់គូទលា អត់ជើងក្រោយ
    ម្ចាស់ចាក់បណ្ដោយ ដេញជើងទាន់
    មើលចុះនេះជា លាក្បាលមាន់

    គ្នាឡើងធុញទ្រាន់ ប្រើឥតឈប់
  • Vay Socheat មាន់ឥតប្រកែកស្រែកថាកម្ម
    ធ្វើតាមចំណាំទាំងថ្ងៃយប់
    សម្រេចម្ចាស់ប្រើការសព្វគ្រប់
    ...See More
  • Puthpong Sao មុនគេពិឃាត គេដោះសា
    ថាជួយមាន់ណា មានទុក្ខតិច
    ឆាប់ទៅកើតទៀត ទោះយ៉ាងម៉េច
    ...See More
  • Vay Socheat បើបានយ៉ាងហ្នឹងល្អយ៉ាងណា
    តែសព្វរូបាខ្លាចបង់បាត់
    ចង់រស់រាស្លាប់រាល់រូបសត្វ
    ...See More