Friday, January 10, 2014

rbu Mobile Congress by CNRP

គម្រូសមាជរួមសង្គ្រោះជាតិ

ត្រឹមត្រូវតាមផ្លូវ ប្រជា ធិបតេយ្យ
មេដឹកនាំថ្មី ត្រូវដើរ តាមផ្លូវនេះ
បើកផ្លូវជូនរាស្ត្រ ចូលរួម រឿងប្រទេស
កុំឲ្យកុម្មុយនិស្ត ចចេស ដើរផ្លូវចាស់។

កម្លាំងរឹងមាំ ចូលរួម ដោយប្រជា
រាស្ត្រស្រុះគ្រប់គ្នា ឃើញស្រាប់ ប្រាប់ច្បាស់ៗ
ជាតិខ្មែរនៅរស់ ផុតគ្រោះ ព្រោះយើងដាស់
កេណ្ឌគ្នាគ្រប់ផ្ទះ ចេញស្រុះ សង្គ្រោះជាតិ។

កុំដូចគេធ្វើ បោករាស្ត្រ ច្រើនទសវត្សរ៍
វេទនាប្រាសព្រាត់ ឲ្យរាស្ត្រ រងសម្ពាធ
ផ្លូវចិត្តផ្លូវកាយ មេពុក រុកត្បាតរាត
បង់ឥតមារយាទ ហិនជាតិ គ្រោះសង្គម។

ធ្វើនេះគម្រូ មានស្រាប់ សមាជជាតិ
រាស្ត្រចេញព្រោងព្រាត អបអរ កម្លាំងធំ
កាលក្នុងសម័យ សង្គម រាស្ត្រនិយម
កម្លាំងជាតិផ្ដុំ ជុំជាតិ ខ្មែរម្ចាស់ស្រុក។
គណបក្សប្រឆាំងរៀបចំជំនួបជាមួយអ្នកគាំទ្ររបស់ខ្លួននៅតាមខេត្ត

តើអ្នកយល់យ៉ាងណាអំពីយុទ្ធសាស្ត្រថ្មីនេះ?

ព័ត៌មាន VOA លម្អិតដោយ គង់ សុឋានរិទ្ធ៖ http://goo.gl/aYQKLW — with Gps Cambodia.

rbu Bhodhisatva Frog-Mom


កង្កែប ពោធិសត្វ
ការ(១)ប្រយ័ត្ន ជាមាតា
សង្គ្រោះ កូនសង្ខារ
ផុតមរណា គ្រាដាច់ទឹក។

ទិដ្ឋភាព នេះមួយណា
បញ្ជាក់ថា កង្កែបនឹក
យល់ការណ៍ ដឹងរឭក
កាយផ្លូវទឹក សង្គ្រោះកូន។

ដូចកាល ព្រះពុទ្ធអង្គ
ទេសតម្រង់ គុណតាដូន
ឪម៉ែ ចិញ្ចឹមកូន
ទុក្ខរាប់ផ្លូន ប្ដូរជីវិត។

ឃើញហើយ ចិត្តឪម៉ែ
ការពារថែ កូននែបនិត្យ
ពុំគិត គ្រោះជីវិត
ជារឿងពិត លើផែនដី។

មិនថា តែមនុស្ស
សព្វសត្វទោះ អម្បូរអ្វី
បំពេញ កិច្ចភក្ដី
ធ្វើអ្វីៗ ដើម្បីបុត្រ។

(១)ការ (កិ.) អានថា "កាល់" = ការពារ

Frog-Mom Bodhisatva

As all human feelings go,
A frog-mom tho' animal,
To save kids, digs a channel.
All are then helped cross to life.

Like all human moms on Earth,
Not just give birth, when in strife(1)
Struggle to help their kids' life,
Risk their own life to save kids.

(1) (AustrE, NZL) = trouble, hardship


Thursday, January 9, 2014

rbu AFP Called Cambodia's July 2013 Elections a Fraud

ពិតមែនឬអ្វី
បោះឆ្នោតអប្រិយ
បោកប្រាសប្រជា
បង្កើតអាសោច
ស្អុយឈ្មោះកម្ពុជា
រាស្ត្រចេញស្រុះគ្នា
ទាមទារត្រឹមត្រូវ។

អា.អិហ្ច.ប៉េ.ល្បី
ផ្សាយពេញផែនដី
ថ្មីៗឥឡូវ
បោះឆ្នោតល្បិចខូច
កើតរឿងអាស្រូវ
រាស្ត្រចេញបិទផ្លូវ
ទារបោះឡើងវិញ។

អ្នកក្រាញអំណាច
សាហាវកោងកាច
ភ័យខ្លាចរាស្ត្រដេញ
បញ្ជាចាប់ចង
ធ្វើទុក្ខបុកម្នេញ
រាស្ត្រយំលែងចេញ
ស្រែកជេរបរា។
ការលាតត្រដាងដ៏ពិតប្រាកដចេញពីព័ត៍មានAFPដ៏ល្បីល្បាញទូទាំងពិភពលោក បានបញ្ជាក់ឲ្យដឹងថា ហ៊ុន សែន ពិតជាមេចោរលួចឆន្តះសន្លឹកឆ្នោតរបស់ ប្រជាពលរដ្ឋខ្មែរពិតមែន!!! យើងខ្ញុំហ្នឹងបង្ហោះបន្ថែ

rbu Humanitarian God for the Poor

Humanitarian God of the poor,
Relieving all hardship they endure,
Building homes to shelter families,
Those in need to quench thirst in cities.
A much treasured gift from one of our families ..
If you would like to no more about our housing projects in Cambodia and how you can help, check-out our homepage www.globalvillagehousing.com or email jasonccfa@gmail.com

rbu ឃើញរាស្ត្របះធ្វើម្ចាស់ជាតិ

ខុសគ្នា ខុសគ្នា ពិតខុសគ្នា
លោក រង្ស៊ី ជា អ្នកសេរី
រីឯ ហ៊ីទ្លែរ ដុតផែនដី
ហេតុអ្វីប្រៀបធៀប បោកគេឯង។

នេះឃើញច្បាស់ហើយ ថាកម្លាំង
សង្គ្រោះជាតិខ្លាំង ខ្លាំងក្រៃលែង
រាស្ត្រមូលមីរផ្ដុំ គ្រប់កន្លែង
ក្នុងចិត្តចំបែង ខ្វល់គិតជាតិ។

ពេលឃើញរាស្ត្រខ្មែរ ស្រុះយ៉ាងនេះ
គេគួរត្រិះរិះ រាស្ត្រព្រោងព្រាត
លែងអាចទ្រាំបាន ប្រមូលញាតិ
ចេញសង្គ្រោះជាតិ ព្រាតពេញដី។

ប្រៀបធៀបរង្ស៊ី នឹងហ៊ីទ្លែរ
ឃើញមិនដូចគ្នា មេឃនិងដី
រង្ស៊ីប្រជា ធិបតេយ្យ
ប្រៀបពុំគប្បី ភូតភរគេ។

ប្រដូចខុសនេះ មកពីដឹង
ឃើញច្បាស់យ៉ាងហ្នឹង ប្រឹងបង្វែរ
បំពុលបំភ័ន្ត ចង់ឲ្យខ្មែរ
ប្រែចិត្តលែងគិត កម្ពុជា។

បើខ្មែរគិតជាតិ នោះមុខតែ
អ្នកធំស្រុកខ្មែរ ចែកផ្លូវគ្នា
ព្រោះរាស្ត្រតវ៉ា ស្រែកទាមទារ
មិនឲ្យកម្ពុជា នៅរងគ្រោះ។

ឆន្ទៈរាស្ត្រខ្មែរ រួមចិត្តថ្លើម
សាមគ្គីចាប់ផ្ដើម ធ្វើម្ចាស់ឈ្មោះ
ខ្មែរជាម្ចាស់ជាតិ ពេញមុខយស
លែងនៅរងគ្រោះ ព្រោះគេបោក។

ពួកអ្នកបាត់លាភ ខ្លាចរាស្ត្របះ
ឡើងធ្វើជាម្ចាស់ នាំគ្នាក្រោក
ទើបពួកគេភ័យ ប្រៀបធៀបបោក
ដឹងបាត់លាភថោក ស្មោកគ្រោកគេ។
This is unprofessional and outright cheap. The CEN/Rasmey Kampuchea compares the gesture of Mr. Sam Rainsy to that of Hitler.

កម្មករតវ៉ា

អត់ព្រម អត់ព្រម គឺអត់ព្រម
កម្មករប្រឈម តវ៉ាទល់
កែវរ៉េមីចេញ មកពន្យល់
ទឹកមុខច្របល់ ឃើញស្លេកៗ។

កម្មករតវ៉ា ថាបានចាំ
សាមសិបបួនឆ្នាំ ចាំយូរពេក
កំណែទម្រង់ ដូចលក់ដេក
ដូចពឹងចាំមេឃ សុំទឹកភ្លៀង។

ទារប្រាក់ខែគោល មួយរយហុក
ចង់រស់មានសុខ ជីវភាពទៀង
រដ្ឋាភិបាល មានលម្អៀង
ប្រឹងច្រៀងបន្ត ឆ្លើយដោះសា។

កម្មករទាមទារ ប្រាក់ខែគ្រប់
ខំធ្វើការយប់ នៅវេទនា
ទំនិញឡើងថ្លៃ គ្រប់វេលា
ស្រុះគ្នាតវ៉ា យុត្តិធម៌។
លោក រ៉ុង ឈុននិងលោក កែវ រ៉ាមី !
30/12/13

rbu កូនខ្មែរគិតជាតិ

ល្អណាស់កូនខ្មែរ ចេះគិតជាតិ
ទោះឆ្ងាយពីញាតិ កូនភរិយា
ការពារព្រំដែន កម្ពុជា
ចិត្តឈឺឆ្អាលគ្នា ទារត្រឹមត្រូវ។

ទាហានខ្មែរនេះ ផ្ដល់មេរៀន
ឲ្យអា"អេ"អៀន ឈប់រង៉ូវ
ប្រឌិតរឿងដៀល គេអាស្រូវ
កុំសូវបោករាស្ត្រ តាមល្បិចថោក។

ឃើញទេកូនខ្មែរ ស្នេហាជាតិ
មិនបង់មារយាទ ឲ្យគេបោក
យុទ្ធជនខ្មែរ ដឹងល្បិចថោក
ចេញខោកត្បកក្បាល "ស៊ីប៊ីអេ"។

កុំឲ្យផ្ដេសផ្ដាស ផ្សាយភូតភរ
ឲ្យស្គាល់ខ្មៅស ឈប់ដៀលជេរ
ប្រមាថប្រមុខ ដឹកនាំគេ
លោកមេរង្ស៊ី កឹម សុខា។
យោធាម្នាក់ផ្ញើរសារជូនអាចារ្យអេមានខួរដែរ តែខ្វះការពិចារណានិងអ្នកដទៃទៀត!
share ម៉ាឲ្យល្បីដល់ហ៊ុន សែនផង!