Sunday, December 28, 2014

rbu 699 -- កកូរល្បីឯក


ហៅនេះនាំឃ្លាន គ្មានអ្វីហូប
បានត្រឹមតែស្រូប ស្រមោលក្លិន
ឃើញរឹតតែឃ្លាន ក្នុងសុបិន
ឃាត់ពោះចាំសិន កុំហេវអី។
សម្លកកូរ កណ្ដៀងរាយ
ត្រប់ពុតញងលាយ បន្លែថ្មី
ចម្រុះរសជាតិ ល្វីងតិចក្ដី
កកូរល្បាញល្បី សម្លខ្មែរ។
មុខម្ហូបពិសេស បន្លែច្រើន
ប្រហុកបង្កើន រសជាតិដែរ
ទាំងក្លិនចាប់ចិត្ត អាហារខ្មែរ
អ្នកស្លពូកែ ចេះធ្វើឆ្ងាញ់។
ភ្លក្សទើបដឹងរស ចាំឈ្មោះពិត
ពេលមើលពិនិត្យ ឈ្ងុយក្លិនខ្លាញ់
បន្លែច្រើនមុខ កកូរឆ្ងាញ់
ជាម្ហូបសំឡាញ់ សម្លជាតិ។
កកូរល្បីឯក សាសន៍ដទៃ
តែងនឹកមមៃ ប៉ងមិនឃ្លាត
ពេលបានហូបហើយ ផ្ដាំប្រាប់ញាតិ
កុំភ្លេចរសជាតិ កកូរខ្មែរ៕
© rbu_spp Dec 27, 2014 Puthpong Sao
មកៗ... ហូបបាយថ្ងៃត្រង់ជាមួយខ្ញុំ!

Friday, December 26, 2014

rbu 698 -- សម្រស់អប្សរ Sao Somaly


គន់ ភក្ត្រប៉ប្រិម ញញឹមស្រស់ សែនប្រិមប្រិយ
ដូច កិន្នរី ស្រីទេពសួគ៌ ចុះលោកា
មើល អង្គុលី ស្រលូនទី ទាក់នេត្រា
ឱ ស្អាតអស្ចារ្យ ម្រាមស្រលូន កូនអប្សរ!
ឱ ម្រាមដៃអើយ អ្នកបាននាង អង្អែលថ្នម
ដូច ស្គាល់រសដម មន្តមេត្រី ស្រីបវរ
មុខ តែសុបិន ផ្សងមាសឆ្អិន ឆោមកិន្នរ
ចិត្ត ជីវិតក៏ លោមកំដរ ផុតអស់ទុក្ខ។
© rbu_spp 8:46 am Dec 27, 2014 Puthpong Sao


rbu 697 -- សាលារៀនរដ្ឋ មានម្ចាស់

នេះជាផលនៃផ្នត់គំនិតសង្គមដែល សាលារៀនរដ្ឋមានម្ចាស់
សាលារៀនរដ្ឋ បែរមានម្ចាស់
ម្នាក់ពីរនាក់ច្បាស់ បែបនេះហើយ
គឺវាយ៉ាងហ្នឹង កុំឆ្ងល់ឡើយ
តើរកចម្លើយ នៅឯណា?
វាដូចវាសនា ក្មេងរាប់លាន
ចាំគេដាក់ទាន ជាដុល្លារ
ធ្លាក់ពីលើមេឃ សង់សាលា
ជីវិតកុមារ ពឹងលើអ្វី?
វាដូចវាសនា ក្មេងទាំងឡាយ
ផ្សងចាំចំហាយ ម្ចាស់ប្រណី
តើម្ចាស់ឯណា ជួយក្រក្រី
បាត់ពីផែនដី ជួសខ្លួនឯង?
ចង់ឲ្យរដ្ឋមាន វាសនាល្អ
ចាកផុតក្រីក្រ ជាជាក់ស្ដែង
កសាងកុមារ ចាកពីល្បែង
នយោបាយបង្វែង ប្រវ័ញ្ចរាស្ត្រ។
ថវិការដ្ឋ មានជាទុន
សាលាសង់មុន ឲ្យពោរពាស
តែបំបាត់ចោល ល្បែងយករាស្ត្រ
ជាធ្នាក់អង្គាស ភិថុតិទុន។
បណ្ដុះព្រលឹង ក្មេងរឹងប៉ឹង
ចំណេះរបឹង ត្រូវគិតមុន
កុំប្រើគ្នាគ្រាន់ ឲ្យផ្គាប់ផ្គុន
ឲ្យក្មេងជាប់គុណ មួយជីវិត។ ...
© rbu_spp 7:21 am Dec 27, 2014 Puthpong Sao

rbu 696 -- WHITE ROSE OF CHRISTMAS


O My white rose of thousand petals,
All as of heart shaped flower medals,
In glory to all of you and me, friends,
Everlasting friendship till world ends.
O Beauty of white rose, my goddess,
As each of us wishes for happiness.
'Coz the Earth is like a for-all Heaven,
And the World a real concert of Eden.
O Friendship of humans between us.
Till all oceans go dry, for life and plus,
May we remain friends of heart to find.
With love at heart and peace in mind,
Flickering pearled water drops so lovely
Like diamonds embedded in your beauty,
Do scatter as on your face and cheeks.
As Christmas Eve's on, everyone seeks.
Reading Benefits You, Poems in 3 Languages
http://r-b-u.blogspot.com


rbu 695 -- អាយុមិនអស់ មិនស្លាប់


គ្រោះ អាយុមិនអស់ ឃើញនឹងភ្នែកស្រស់ នៅរស់មិនស្លាប់
ស្លុត ដូចឃើញច្បាស់ស្រាប់ ពុំអាចនឹងប្រាប់ ហេតុអ្វីនៅរស់
ទោះ បីវិទ្យាសាស្ត្រ បកស្រាយពុំច្បាស់ គ្មានអ្វីពីព្រោះ
មួយ នៃរយលានគ្រោះ ជីវិតរួចរស់ ឆ្លងផុតមរណា។
នេះ មុខតែគិតថា ជាព្រេងវាសនា គ្រោះល្អមិនស្លាប់
ហោរ បកស្រាយសារសព្ទ គន់គូរតាមច្បាប់ អត្តៈហោរា
ស្ដែង ទាំងយើងទាំងគេ ច្បាស់ទែងម្ល៉េះទេ ពុំមានវាចា
តើ ឲ្យថាយ៉ាងណា បើមិនវាសនា ចារពីព្រេងនាយ?
ហ្នឹង បើឲ្យហោរទស្សន៍ គន់មើលពិគ្រោះ នៅមុនហេតុការណ៍
រួច ឆ្លងគ្រោះអស្ចារ្យ មុខតែនឹងថា នេះជាទំនាយ
ហើយ ក៏គង់ជឿច្បាស់ ថាមានរឿងខ្លះ ហួសនឹងនិយាយ
បើ ជឿតាមគ្រូទាយ ពុំអាចគិតងាយ ផាត់ចោលវាសនា។
តើ អ្នកជឿឬទេ ទាំងខ្ញុំទាំងគេ អំពីជីវិត
ទោះ ពិតឬមិនពិត មានគ្រោះនែបនិត្យ គឺជោគជតា
អ្នក ដែលមិនជឿសោះ ពេលឃើញភ្នែកស្រស់ គង់ងាកសង្កា
អាច ព្រមជឿវាសនា ឬជោគជតា គ្រោះអាក្រក់ល្អ។
គ្រោះ ដូចឃើញបែបនេះ ពុំបាច់រេរិះ ថាមានឬអ្វី
ខ្ញុំ ផ្ទាល់ជាសាក្សី បានឃើញសក្ខី ទាំងស្លុតភ័យអរ
មាន សិស្សនៃខ្ញុំម្នាក់ ទើបរៀនចប់វគ្គ ចេញឡានបើកបរ
វឹង គាត់បើកលឿនវ៉ ភ្លៀវចង្កូតក៏ បុករបងខ្ទ័រ។
តែ ក្នុងមួយដង្ហើម ជនម្នាក់ទើបផ្ដើម ងើបចេញពីនោះ
គ្រាំង ឡានបុកខុសម្នុស្ស(១) ឃើញគាត់ស្លន់ស្ទុះ ចំប្រប់ខ្លួនញ័រ
មើល មុខគាត់ឡើងស្លាំង ស្លុតរន្ធត់ខ្លាំង មិននឹងប្រឹងឈរ
ខ្ញុំ ជួយភាវនាធម៌ ព្រះប្រទានពរ អាយុមិនស្លាប់៕
ម្នុស្ស(១) (ពាក្យតម្រូវជើងកាព្យ) = មនុស្ស
អ្វីដែលខ្ញុំសរសេរភ្ជាប់នៅល្បះពីរចុងក្រោយ គឺជារឿងពិតដែលខ្ញុំបានឃើញផ្ទាល់ភ្នែក។ អ្នកបើកបរនោះជាសិស្សរបស់ខ្ញុំ នៅផ្ទះជិតគ្នាដល់សព្វថ្ងៃ។ (ខ្ញុំសូមមិនបញ្ចេញឈ្មោះគាត់ទេ ព្រោះពុំមានការអនុញ្ញាតពីគាត់)។
© rbu_spp 7:07 pm Dec 26, 2014 Puthpong Sao

Wednesday, December 24, 2014

rbu 694 -- CHRISTMAS EVE AND GREAT YEAR



Oh, my year of multicolored spike star,
High in the night sky as seen from afar,
Flickering like hope as witnessed through eyes. 
As life's a permanent struggle to rise.
What can't be overlooked are smiles and grins,
Like energetic forces for the wins.
Yeah, of course "It's been a great year!" to end,
With concocted experiences to mend.
And another great year 20-15
To follow with lucky events foreseen.
"Thanks for being a part of it," to cheer,
Oh "Merry Christmas and Happy New Year,"
© rbu_spp 10:27 pm Christmas Eve, Dec 24, 2014 Puthpong Sao

rbu 693 -- គិតជាតិ ជាតិដឹង



គិតជាតិ ជាតិដឹង ប្រឹងអត់លុយ
យកជាតិ ជានុយ លុយចូលឯង
លួចជាតិ ជាតិលង់ ទុក្ខចំបែង
រាស្រ្តជេរ ក្ដែងៗ ពួកឯងចោរ។
លួចជាតិ ជាតិជេរ ដាក់បណ្ដា
សារាស្ត្រ បរា គង់ស្លន់ស្លោ
ជាប់ឈ្មោះ ប្លន់ជាតិ កំពូជចោរ
ពេលស្លាប់ ទាំងខោ យកមិនបាន។
ទៅទាំង ននល សល់កេរ្តិ៍ស្អុយ
ទាំងក្បិន សម្លុយ ត្រឹមរុំប្រាណ
វីឡា មាសពេជ្រ ទាំងប៉ុន្មាន
យកទៅ មិនបាន ទាំងឡានផង។
លួចជាតិ ជាតិដឹង លាក់មិនជិត
កុំបាច់ ឃុបឃិត ធ្វើបុណ្យសង
គិតថា លាងបាប រួចចំណង
ពៀរកម្ម តាមចង មិនរួចឡើយ៕
© rbu_spp 7:11 pm Dec 24, 2014 Puthpong Sao
Like ·  ·