Showing posts with label កកូរល្បី. Show all posts
Showing posts with label កកូរល្បី. Show all posts

Sunday, December 28, 2014

rbu 699 -- កកូរល្បីឯក


ហៅនេះនាំឃ្លាន គ្មានអ្វីហូប
បានត្រឹមតែស្រូប ស្រមោលក្លិន
ឃើញរឹតតែឃ្លាន ក្នុងសុបិន
ឃាត់ពោះចាំសិន កុំហេវអី។
សម្លកកូរ កណ្ដៀងរាយ
ត្រប់ពុតញងលាយ បន្លែថ្មី
ចម្រុះរសជាតិ ល្វីងតិចក្ដី
កកូរល្បាញល្បី សម្លខ្មែរ។
មុខម្ហូបពិសេស បន្លែច្រើន
ប្រហុកបង្កើន រសជាតិដែរ
ទាំងក្លិនចាប់ចិត្ត អាហារខ្មែរ
អ្នកស្លពូកែ ចេះធ្វើឆ្ងាញ់។
ភ្លក្សទើបដឹងរស ចាំឈ្មោះពិត
ពេលមើលពិនិត្យ ឈ្ងុយក្លិនខ្លាញ់
បន្លែច្រើនមុខ កកូរឆ្ងាញ់
ជាម្ហូបសំឡាញ់ សម្លជាតិ។
កកូរល្បីឯក សាសន៍ដទៃ
តែងនឹកមមៃ ប៉ងមិនឃ្លាត
ពេលបានហូបហើយ ផ្ដាំប្រាប់ញាតិ
កុំភ្លេចរសជាតិ កកូរខ្មែរ៕
© rbu_spp Dec 27, 2014 Puthpong Sao
មកៗ... ហូបបាយថ្ងៃត្រង់ជាមួយខ្ញុំ!