Showing posts with label Phnom Penh under Floods. Show all posts
Showing posts with label Phnom Penh under Floods. Show all posts

Wednesday, October 9, 2013

rbu Phnom Penh under Rain Floods

ជំនន់លុបបឹងអស់ព្រៃ
(ការអានមានប្រយោជន៍ Reading Benefits You http://r-b-u.blogspot.com/)

ជំនន់លិចក្រុង ភ្លៀងរដូវ
ស្រុកខ្មែរឥឡូវ ឃើញយ៉ាងនេះ
តែភ្លៀងមេខ្លាំង ផ្លូវទូកជិះ
គ្រប់យានជំនិះ ហែលដូចទូក។

រថយន្តម៉ូតូ ថ្ងូរឈ្លក់ទឹក
ភ្នំពេញក្រោមទឹក ជំនន់ភ្លូក
លង់ផ្លូវលិចផ្ទះ ព្រោះតែរោគ
លុបបឹងឡើងគោក លក់ខ្ទេចខ្ទីរ។

បរិដ្ឋានថា មិនបាច់ប្រាប់
ព្រៃឈើគេកាប់ គ្រប់ទិសទី
ត្រងោលក្បាលភ្នំ ក្ដៅធរណី
ពុកវ៉ល់វក់វី មារយាទធ្វេស។

ទិដ្ឋភាពធម្មតា នៅស្រុកខ្មែរ
ឲ្យតែដល់ខែ ទឹកធំនេះ
ទាំងក្រុងទាំងស្រែ គ្មានផ្លូវជិះ
លិចលង់ទ្រនេស ពាសពេញដី។

បឹងកណ្ដាលក្រុង និងជាយក្រុង
គេលក់ឡាយឡុង គ្មានសល់អ្វី
ចាក់លុបគោកស្ញេញ បំពេញដី
រឿងអ្វីមិនឲ្យ ក្រុងលង់ភ័យ?

អស់ឈើអស់ទៅ គេមិនខ្វល់
កាប់លក់មិនសល់ ត្រងោលព្រៃ
ទំពែកទាំងភ្នំ គេលកលៃ
បំភ្លៃប្រើពាក្យ បោករាស្ត្រខ្មែរ។

ពាក្យអភិវឌ្ឍន៍ រត់មាត់ណាស់
នយោបាយច្រឡាស រាស្ត្រឥតល្ហែ
ទួញយំឈឺចាប់ ពេញស្រុកខ្មែរ
រងគ្រោះព្រោះតែ អភិវឌ្ឍន៍។

អភិវឌ្ឍន៍ស្អី ដីរដ្ឋខ្ទេច
ជំនន់លង់លិច រាស្ត្រខ្ចាត់ព្រាត់
គេដេញពីផ្ទះ ធ្លាក់កម្សត់
រស់ឃ្លានស៊ីអត់ រដ្ឋក្លាយស្មូម៕
ភ្លៀងលិចផ្លូវនៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៨ តុលា ឆ្នាំ២០១៣។08/10/13 Phnom penh Kingdom Of Water. RFA
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~