Showing posts with label Khmer Mlis Rice Won #1 World Prize. Show all posts
Showing posts with label Khmer Mlis Rice Won #1 World Prize. Show all posts

Friday, November 22, 2013

rbu Cambodia's Mlis/Jasmine Rice Won World's First Prize

អង្ករខ្មែរ ក្រអូប រូបរសឆ្ងាញ់
"ម្លិះ"សម្លាញ់ ពេញលោក គេដឹងឮ
ជាប់លេខមួយ ផ្ទួនៗ ល្បីរន្ទឺ
នេះក៏គឺ កេរខ្មែរ ដូនតាទុក។

ទាំងទឹកដី អ្វីៗ នៅលើនេះ
ស្រូវ"ផ្កាម្លិះ" តឹកតាង តទៅមុខ
ពីព្រេងនាយ ខ្ចរខ្ចាយ មានទំនុក
ជួយលើកមុខ ជាតិខ្មែរ ដឹងគ្រប់គ្នា។

ទាំងប្រាសាទ តួប្រាង្គ ពេញនគរ
ល្បីខ្ទារខ្ទ័រ អស្ចារ្យ ដែនភារា
ស៊ី.អិន.អិន ដាក់ឈ្មោះ កម្ពុជា
"ព្រះរាជា ណាចក្រ អច្ឆរិយៈ"។

"ម្រេចកំពត" ល្បីល្បាញ លេខ១ដែរ
លើកកេរ្តិ៍ខ្មែរ រន្ទឺ ល្បីប្រត្យក្ស
ពិភពលោក ស្គាល់ច្បាស់ ឈ្មោះពេញលក្ខណ៍
ស្រុកខ្មែរជាក់ ធ្លាប់ជា មហានគរ។