Showing posts with label Jessica គ្រូការ៉ាតេ ឥតដៃ. Show all posts
Showing posts with label Jessica គ្រូការ៉ាតេ ឥតដៃ. Show all posts

Sunday, October 5, 2014

rbu 606 -- នាង Jessica ពីឡុត គ្រូតេក្វាន់ដូ ឥតដៃ



នេះគឺរូបនាង Cox Jessica
ឈ្មោះល្បីអស្ចារ្យ ដូចជា Nick ដែរ
មានជើងឥតដៃ នាងក៏នៅតែ
ល្បីល្បាញពូកែ ខាងតេក្វាន់ដូ។
ឥតដៃប្រើជើង នាងបានទាំងពីរ
ដំបងគ្រវី បានល្អដូចគេ
គាបនឹងមេជើង ខ្ញាល់ឡើងញាប់ស្ញេ
ក្វាន់ដូក្បាច់តេ ខ្សែក្រវាត់ខ្មៅ។
នាងបានបង្ហាញ ជំនាញយ៉ាងស្ទាត់
ទាំងផាត់មុខមាត់ លាបក្រែមថែមម្សៅ
សិតសក់ហូបអ្វី ទោះត្រជាក់ក្ដៅ
មិនខ្វល់ស្រែកហៅ ប្រើជើងទាំងអស។
អស្ចារ្យជាងនេះ នាងបានយកឈ្នះ
ប្រលងតេជះ ខាងបើកយន្តហោះ
ប្រើតែមេជើង ធ្វើបានទាំងអស់
ទោះគ្មានដៃសោះ ក៏ឈ្នះគេឯង។
គឺចិត្តត្រួតកាយ វិន័យជាមេ
ប្រឹងធ្វើដូចគេ អនុវត្តជាក់ស្ដែង
ធ្វើបានលើសគេ គួរឲ្យស្ញប់ស្ញែង
កេរ្តិ៍ឈ្មោះចិញ្ចែង ល្បីពេញលោកា។
នាងតែងបង្ហាញ ឆន្ទៈរឹងមាំ
មានអំណត់ទ្រាំ ធ្វើគ្រប់់កិច្ចការ
ទាំងបង្រៀនគេ សិក្ខាសាលា
ពិតស្ត្រីអស្ចារ្យ ចេះនិងប្រសប់។

នាងបើកយន្តហោះ មានឈ្មោះឥតដៃ
ល្បីល្បាញខ្លាំងក្រៃ នៃពីឡុតដប់
គេចចៀសឧបសគ្គ ជោគជ័យមួយចប់
រន្ទឺសាយសព្វ លើពិភពលោក៕
© rbu_spp October 6, 2014 8:11 am Puthpong Sao