Showing posts with label អច្ឆរិយៈខ្មែរ. Show all posts
Showing posts with label អច្ឆរិយៈខ្មែរ. Show all posts

Friday, October 25, 2013

rbu អច្ឆរិយៈខ្មែរ លើប្រាសាទបុរាណ ពុំមែនលើ ការដឹកនាំសព្វថ្ងៃទេ


ទេៗកុំពោល ចំអកអី
ឃើញទេពេញដី ប្រាង្គបុរាណ
ប្រាសាទខ្មែរយើង តាមទីស្ថាន
ដូនតាខ្មែរបាន ចាត់កសាង។

អច្ឆរិយៈ ពាក្យនេះណា
CNN ថា ដៅលើប្រាង្គ
ប្រាសាទបុរាណ ជាតឹកតាង
ពុំមែនសំអាង លើសព្វថ្ងៃ។

អច្ឆរិយៈ គឺប្រាសាទ
សាងសង់មានខ្នាត អស្ចារ្យក្រៃ
លោកាស្ញប់ស្ញែង ហួសវិស័យ
គ្រប់កាលសម័យ ល្បីល្បាញណាស់។

ពាក្យដែលគួរពោល គឺហេតុអ្វី
សម្បត្តិពេញដី ហិនវិនាស
ទ្រព្យជាតិហូរហៀរ ពេញពោរពាស
បែរមើលមករាស្ត្រ ក្រវេទនា?

នេះពុំមកពី ដូនតាទេ
តែមកពីគេ មេរដ្ឋា
ភិបាលដឹកនាំ ខ្វះតម្លា
ពុំមានវិជ្ជា សមត្ថភាព។

កាលណាពុំមាន វិជ្ជាគ្រប់
ដឹកនាំខ្វះសព្វ រាវស្ទាបៗ
ដូចហ៊ុនសែនថ្លែង សារភាព
ថាគាត់ចេះទាប ចាប់ឆាយទេ។

មើលទៅប្រាសាទ អង្គរវត្ត
គិតឲ្យមធ្យ័ត ទាំងយើងគេ
សរសើរដូនតា ខ្មែរទុកកេរ
កូនចៅចំណេរ ដល់សព្វថ្ងៃ។

ប៉ុន្តែបើមើល សព្វថ្ងៃនេះ
ខ្មែរទាបអ្វីម៉្លេះ ខ្មាសគេក្រៃ
ពុំសមនៅក្រោម ពួកសាសន៍សេយ្យ
ខ្មែរខ្វះតម្លៃ អាម៉ាស់ជាតិ។

មេដឹកនាំខ្មែរ ឥឡូវនេះ
ដឹងតែរេរិះ លក់ទ្រព្យជាតិ
លោភលន់កើបលុយ ខ្វះមារយាទ
ទើបជាតិអន្តរ រក៍អន្តរាយ៕
ព្រះរាជាណាចក្រអច្ឆរិយះ