Showing posts with label អង្គរផ្ទះស្លឹក. Show all posts
Showing posts with label អង្គរផ្ទះស្លឹក. Show all posts

Thursday, October 9, 2014

rbu 615 -- អង្គរផ្ទះស្លឹក


ប្រាង្គថ្មនៅឈរ ច្រើនរយឆ្នាំ
អង្គរផ្ដែផ្ដាំ កុំប្រែធាតុ
កើតមកជាខ្មែរ កុំប្ដូរជាតិ
កុំភ្លេចផៅញាតិ ជាតិខ្មែរឯង។
អង្គរប្រាង្គថ្ម ឈររឹងមាំ
គង់អាចនៅទ្រាំ ការកំហែង
មេឃភ្លៀងព្យុះផ្គរ ក្ដៅហួតហែង
តស៊ូមិនក្រែង ទល់ចោរពាល។
លួចឆក់ដាប់ឆាប អារយប់ថ្ងៃ
កាប់កាត់ផ្ដាច់ដៃ ក្បាលដួលរាល
វាយបែកបាក់បោះ កណ្ដាលវាល
ចិត្តឈឺរោលរាល ជាតិជាខ្មែរ។
មិនបានជួយសាង ថែមមិនខ្វល់
កេរជាតិបន្សល់ ឲ្យជួយថែ
ប្រយោជន៍ជាតិឯង ត្រូវគិតដែរ
ប៉ុន្តែនេះបែរ ប្រឹងបំផ្លាញ។
ប្រាង្គថ្មអង្គរ ផ្ទះភូមិស្លឹក
ជាប់គ្នារដឹក ដូចបង្ហាញ
ចិត្តខ្មែរម៉ឹងម៉ាត់ តស៊ូក្រាញ
មិនចាញ់បណ្ដញ ចោរឧក្រិដ្ឋ។
© rbu_spp 9:17 am Oct 10,2014 Puthpong Sao
តើនឹងមានគ្រោះថ្នាក់យ៉ាងណាខ្លះដល់សង្គម
ជាតិ នៅពេលប្រជាពលរដ្ឋនៃសង្គមជាតិនោះ
ពុំចេះប្រវត្តិសាស្រ្តរបស់ខ្លួន?
*****************
រូបភាព៖ប្រាសាទអង្គរដើមឆ្នំា១៩០០
សំណួររបស់លោកសាស្រ្តាចារ្យដៀប សុផល