Showing posts with label ស្វាទុក្ខធំយំ.. Show all posts
Showing posts with label ស្វាទុក្ខធំយំ.. Show all posts

Saturday, October 4, 2014

rbu 604 -- ទុក្ខធំយំលែងចេញ


ស្វាឈឺ មិនស្រែក មិនថ្ងូរយំ
គ្រោះថ្នាក់ទុក្ខធំ ព្រានឫស្យា
បាញ់ស្វាបាក់ដៃ ចាប់ប្រហារ
ដោយសារតែឃ្លាន គ្មានចិត្តធម៌។
ហេតុតែចង់ស៊ី សាច់សត្វស្វា
ព្រានគ្មានមេត្តា ចាប់ស្វាយក៍
ព្រលះបកស្បែក ស្វាស្រែករក៍
អ្នកជួយចូលមក៍ សង្គ្រោះវា។
ពួកមនុស្សព្រាន ព្រៃផ្សៃណាស់
ឃើញច្បាស់បាញ់ស្វា បាក់ដៃគ្នា
ឈឺចាប់ពុំស្រែក មុខកំព្រា
រង់ចាំវេលា ព្រានសម្លាប។
អ្នកស៊ីសាច់ស្វា ឬសាច់ឆ្កែ
កម្មនោះមុខតែ ពៀរប្រផាប់
តាមជាន់ឲ្យខ្លួន នៅពេលស្លាប់
ស្រែករោទិ៍ឈឺចាប់ ដូចស្វាឆ្កែ។
ភ្នែកស្វាមើលមក កាមេរ៉ា
ដូចចង់វាចា ឬផ្ដាំផ្ដែ
អង្វរមនុស្ស ជួយវាដែរ
ប៉ុន្តែអស់ហើយ គ្មានអ្នកជួយ។
ភ្នែកស្វាឆ្លើយប្រាប់ ទំហំទុក្ខ
ឃើញនៅនឹងមុខ ទឹកភ្នែកព្រួយ
គ្នាយំលែងចេញ ជីវិតមួយ
ផុតព្រួយចាំពេល អស់សង្ខារ៕
© rbu_spp 6 pm October 4, 2014 Puthpong Sao