Showing posts with label ស្រឡាញ់. Show all posts
Showing posts with label ស្រឡាញ់. Show all posts

Thursday, November 7, 2013

rbu ស្រឡាញ់ត្រង់ណា?



ស្រឡាញ់ត្រង់ភ្នែក
ដូចពេជ្រផ្លេកៗ
ភ្លឺឆ្លុះភ័ក្ត្រា
ឃើញកាន់តែស្រស់
ស្អាតដូចតារា
ខ្ពស់លើវេហាស៍
ទេពកញ្ញាសួគ៌។

ស្រឡាញ់បបូរ
មាត់ស្រស់ប៉ផូរ
ញញឹមសមសួស្ដិ៍
កាមាសសូល
មាសមូលស្រីសួគ៌
សោភ័ណពេញតួ
គាប់គួរមេត្រី។

ស្រឡាញ់កេសា
សូត្រមាសម៉ូណា
សែនស្រស់លើសស្រី
រលូនចង់ស្ទាប
អង្អែលមេត្រី
សមភ័ក្ត្រប្រិមប្រិយ
ពេញគាប់ចិន្ដា។

ស្រឡាញ់ច្រមុះ
បើបានត្រដុស
សំណាងប៉ុនណា
ខ្ទង់ខ្ពស់សន្លឹម
ដូចភ្នំនាសា
ចំពិតកាលណា
ចាំមួយជីវិត។

ស្រឡាញ់ផែនថ្ពាល់
បើបាន"ថើបពាល់"
មុខតែសព្វចិត្ត
ទី"ថើប"ដោយ"ពាល់"
ឬ"ថ្ពាល់"នេះពិត
រាសីជីវិត
ខ្ពស់កប់អាកាស៕

Photo


L