Showing posts with label មិនស្អាតជាងខ្មែរ. Show all posts
Showing posts with label មិនស្អាតជាងខ្មែរ. Show all posts

Tuesday, October 7, 2014

rbu 611 -- មិនស្អាតជាងខ្មែរ តែជាប់លេខ ១


មើលទៅមិនស្អាត លើសខ្មែរទេ
ហេតុអ្វីក៏គេ ជាប់លេខ ១
ឬមកពីគេ ចេះប្រជួយ
លើកស្ទួយវប្បធម៌ ជែងសោភ័ណ?
គេតែងប្រារព្ធ ការប្រកួត
ប្រជែងបញ្ជ្រួត តាមបន្ទាន់
ចំណេះសម័យ ខាងសោភ័ណ
ទាំងចិត្តមិនភន្ត មិនបញ្ច្រាស។
ខុសពីកម្ពុជា នាឥឡូូវ
ហាមបិទគ្រប់ផ្លូូវ យល់តែផ្ដាស
មិនឲ្យប្រលង ថាចម្អាស
ចង្រៃវិបល្លាស គិតច្រាសគេ។
ម្ល៉ោះហើយស្រីខ្មែរ នៅតែអៀន
ដើរត្បៀតកៀនៗ សៀររេៗ
រង់ត្បៀតខ្លាំងពេក ទៅចាញ់គេ
គួរតែគ្នាន់គ្នេរ ឈប់រឹតត្បិត។
កុំច្រណែនឫក ឃើញគេល្អ
ស្អាតដូចអប្សរ ខ្លួនអន់ចិត្ត
ធ្វើម្ដេចកម្មឯង ពីអតីត
គេស្អាតព្រោះដ្បិត ព្រះប្រទាន។
ការប្រកួតអ្វី បានជ័យជោគ
នោះក៏ដោយលោក មានធនធាន
ពេញសមត្ថៈ សេរីញាណ
ចេះបានពីមាន រៀនពីរក។
© rbu_spp 10:11 AM Oct 8, 2014 Puthpong Sao