Showing posts with label ផ្កាអ្វី ?. Show all posts
Showing posts with label ផ្កាអ្វី ?. Show all posts

Tuesday, October 7, 2014

rbu 607 -- ផ្កាអ្វី ?


ឱ តើផ្កាអ្វី ស្រីឥតឈ្មោះ
គួរតែពីរោះ សមសម្រស់
ក្លិនខ្លួនពិដោរ លឿងឥតខ្ចោះ
ហេតុអ្វីស្រីស្រស់ គ្មានអ្នកស្គាល់?
ឬពេលដល់គូ គូពីព្រេង
គាប់ចិត្តពីក្មេង ឃើញកែវផ្ទាល់
ប្រាប់ថា ក្រវាន់ កុំពិភាល់
មិនស្គាល់ហីចុះ ឈ្មោះផ្កាអ្វី។
ធ្វើមិនស្គាល់ផ្កា រូបពុំគាប់
ចិត្តពុំចង់រាប់ ពុំបេតី
ក៏ក្លិនក្រអូប គង់លោមស្រី
ថើបក្លិនពិសី មេត្រីផ្កា។
ផ្កានៅក្រពុំ គេជុំចោម
ពេលរីកស្រស់ឆោម គេប្រាថ្នា
ពុំដឹងពេញគាប់ សព្វចិន្តា
ឬមួយត្រូវការ មួយគ្រាស្នេហ៍។
(ក្រអូបណាស់ !)
ឱ ក្លិនក្រអូប ស្រូបទាក់ចិត្ត
ឲ្យគេអាណិត ស្និទ្ធថ្នមថែ
ផ្កាចារស្រស់ច្រាល ច្រណែនដែរ
ហេតុអ្វីគេបែរ ពុំបេតី?
ផ្កាក្លិនឆ្អេះឆ្អាប គង់កន្លង់
ប្រលោមចោមចង់ ប៉ងមេត្រី
ឬឃ្មុំចោមស្នេហ៍ ថើបថ្នមបី
គូកល្យាណី ពីព្រេងព្រឹទ្ធ។
© rbu_spp 3:42 pm Oct 7, 2014 Puthpong Sao សៅរ៍ ពុធពង្ស