Showing posts with label ផ្កាម្លិះឬស្លែង?. Show all posts
Showing posts with label ផ្កាម្លិះឬស្លែង?. Show all posts

Saturday, November 2, 2013

rbu ផ្កាម្លិះឬស្លែង?

តើផ្កាអ្វីទៅន៎ ល្អអ្វីម៉្លេះ
នាងមានក្លិនម្លិះ ឬក្លិនស្លែង
ក្រអូបជួយចិត្ត ផុតចំបែង
សពុំមែនស្លែង ម្លិះបរិសុទ្ធ?!

ទុក្ខខ្ញុំដូចទុំ ទេឬអ្វី
បានស្គាល់ទាវស្រី ចិត្តប្រែស្លុត
ចាញ់មន្តស្នេហ៍ទាវ សែនស្រយុត
លំអុតគេងនឹក ព្រឹកថ្ងៃយប់។

បើបុប្ផាអូន ប្រែក្លិនស្លែង
ចិត្តរៀមចំបែង ដូចសន្ធប់
ដូចស្រមោលបាត់ នៅក្នុងម្លប់
ទុក្ខកើនចំពប់ កម្មវេរា។

លើកហត្ថប្រណម្យ សំពះបួង
ឧទ្ទិសសូមសួង អូនមេត្តា
ប្រណីដល់រៀម លួចស្នេហា
ប្រាថ្នាម្លិះអូន គូនិស្ស័យ។

ទុំថ្ងូររហ៊ឹះ ឧទ្ទិសសួរ
ពុំត្រូវឬគួរ ចិត្តអាល័យ
ផាហ៊ុមទាវឲ្យ ទុកចងដៃ
ទុំថើបយប់ថ្ងៃ ស្រមៃនឹក។

ទុំសួរខ្លួនឯង ផាហ៊ុមនេះ
ក្រអូបអ្វីម៉្លេះ ចិត្តរឭក
ក្លិនម្លិះឬស្លែង ចំបែងនឹក
ដេកយប់ថាព្រឹក ចេញរកទាវ។

ឱ ទាវមាសស្ងួន អូនសម្លាញ់
តើមានគេកាញ់ កាន់ទុកនាវ
ភ្ជាប់គាប់ជាគូ បងស្នេហ៍ព្រាវ
ស្រឡាញ់ណាស់ទាវ ចង់បានស្ងួន។

ទុំថើបផាហ៊ុម ទាវប្រគេន
ចុះខ្ញុំនេះមែន បានអ្វីនួន
ឬបានត្រឹមនឹក ទុក្ខផ្ទួនៗ
នឹកខ្លួនស្ងួននាង សូលិនដា?!
Hi all fri. ...!