Showing posts with label ផ្កាចារ. Show all posts
Showing posts with label ផ្កាចារ. Show all posts

Saturday, January 31, 2015

rbu 742 -- ផ្កាចាររុះរោយ


ចារអើយកម្សត់ កត់ពាក្យសច្ចា
ចារនាងចេញផ្កា ហត្ថាត្រកង
ប្រមូលក្រសោប ថ្នមឱបចិត្តផ្សង
សូមឲ្យមួហ្មង បង់ឃ្លាតបាត់ឆ្ងាយ។
ចារក្លិនមិនគាប់ គេរាប់តែឈ្មោះ
ជាគូនឹងឃ្មោះ គោះសព្ទឃ្លាតកាយ
ភ្លេងការប្រគំ ម៉ុមបែរព្រាត់ឆ្ងាយ
ចិត្តនៅនឹកស្ដាយ អាល័យក្លិនចារ។
សម្រស់ចារស្រី មេត្រីគាប់ភ្នែក
នាងបែរយំយែក សង្វេគចិន្តា
រំឭករឿងកម្ម កេរអនុស្សារណ៍
ស្រណោះភ្លេងការ ចារអូនលាបង។
ស្រណោះផ្កាចារ ផ្កាផ្ដាច់និស្ស័យ
ចារលែងអាល័យ ថ្ងៃធ្លាប់សារសង
សំណោកជីវិត គិតកម្មសំណង
ចារអើយចាំផង ចំណងស្នេហ៍កម្ម៕
© rbu_spp 9:58 pm Jan 30, 2015 Puthpong Sao