Showing posts with label នាងឈូក. Show all posts
Showing posts with label នាងឈូក. Show all posts
Thursday, October 24, 2013
rbu នាងឈូកក្រពុំ
ក្រពុំឈូក ឈូកក្រពុំ ខ្ញុំមិនភ្លេច
នឹកជានិច្ច ទោះតិចច្រើន កើនវេលា
នឹកទឹកធំ រដូវភ្ជុំ ខ្ញុំធ្វើទា
លេងគង្គា ជាមួយនាង កាលនៅតូច។
មើលរូកោះ ស្រណោះកាយ ស្ដាយអតីត
ពេលនឹកគិត ពិតអាឡោះ ស្រណោះដូច
នៅថ្មីៗ បងព្រាត់ស្រី ស្និទ្ធពីតូច
ឥឡូវដូច មេឃនឹងដី ស្រីភ្លេចអស់។
ឈូកក្រពុំ ក្រមុំចិត្ត ចិត្តអាល័យ
នៅស្រមៃ គ្មានថ្ងៃភ្លេច ជានិច្ចស្រស់
ទោះចិត្តបង ផ្សងសង្ឃឹម ទាំងក្រៀមក្រោះ
អូនភ្លេចអស់ លែងអាឡោះ ព្រាត់អាល័យ។
ឈើទាលអក លែងចំអក បង់សូន្យទៅ
ឮឈ្មោះនៅ អ្នកស្រុកចាំ កម្មជាប់កាយ
ជាសាក្សី ពេលស្រីផ្ដាំ ចាំទាំងស្ដាយ
លាទៅឆ្ងាយ លាទាំងស្ដាយ ចប់អតីត៕
សៅរ៍ ពុធពង្ស
ការអានមានប្រយោជន៍
Tel: (+855)(0) 12 67 6784 Reading Benefits You
E-mail: saoputhpongs2@gmail.com
Website: http://r-b-u.blogspot.com/
Subscribe to:
Posts (Atom)