Showing posts with label នាងកែវមនោរាហ៍. Show all posts
Showing posts with label នាងកែវមនោរាហ៍. Show all posts

Thursday, January 29, 2015

rbu 739 – នាងកែវមនោរាហ៍


ចន្ទ្រារះក្នុង ហត្ថទន់ភ្លន់
មៀងភក្ត្រមើលគន់ កែវចរណៃ
ញញឹមពេញលក្ខណ៍ ស្រស់ប៉ប្រៃ
មាសអើយមាសថ្លៃ កែវកិន្នរ។
ពេញឫក្សជារាង កែវមនោរាហ៍
ភ្នែកប្រុសផងគ្នា ផ្អើលឈូឆរ
ពេញចិត្តនឹមនួន ទេពបវរ
នេះហៅពេញល្អ រក៍ទៀតគ្មាន។
ដងខ្លួនទន្ទែង គ្រលែងឆ្ងាយ
ក្រឡេកមើលអាយ ស្លុងវិញ្ញាណ
ដៃចិត្តលូកឈោង សួគ៌វិមាន
សូមកែវដាក់ទាន បានជាគូ។
បើបានស្គាល់នាង តាំងពីណា
ម្ល៉េះសមប្រាថ្នា តាំងពីយូរ
លះបង់អង់អាច ននៀលស៊ូ
លោមនាងជាគូ តទៅអើយ៕
© rbu_spp 3:31 pm Jan 29, 2015 Puthpong Sao