Showing posts with label ទ្រូងគល់ថនា. Show all posts
Showing posts with label ទ្រូងគល់ថនា. Show all posts

Sunday, December 22, 2013

rbu បបូរថើបទ្រូង

បបូរថើបទ្រូង ជ្រួលឱរា
ឃើញគល់ថនា ម៉ដ្ឋប៉ផូរ
ចេញអង្គមូលក្បំ សមដងអូរ
អើតភ័ក្ត្រជ្រងោ បង្អួតរាង។

ឃើញហើយចង់ថើប ចំពិតស្រូប
ស្រង់ក្លិនក្រអូប ថ្ពាល់សង្ខាង
មុខជាមានភ័ព្ទ ជួបសំណាង
បានជ័យគ្រប់យ៉ាង ក្នុងជីវិត។

ច្រមុះច្រណែន លង្វែកទ្រូង
ដូចស្គាល់បេះដូង រូងដល់ចិត្ត
ចង់តែត្រដុស ឈ្មូសផ្ដេកផ្កិត
កៀកកាយកើយស្និទ្ធ ចិត្តអាល័យ។

បបូរមាត់ស្រស់ ចង់បបិច
ផ្ដិតថើបតិចៗ នឹកស្រមៃ
ស្គាល់ក្លែបក្លិនខ្លួន នួនចរណៃ
យប់ថ្ងៃ
សុបិន ចិត្តមមៃ។

ឱស្ងួនកន្និដ្ឋា វាចាមក
សោះរៀមនឹងរក ទីដទៃ
បានជួបនឹមនួន កល្យាណី
ជីវិតមានន័យ គ្រប់ៗជាតិ។
Outdoor Photo Shooting on 22-12-2013 | 10:55AM
Please Click Like Page for every photos
Thx Q for all photography & Model
© Lim Hok ^^ | Page: FOTO Cambodia