ដៃបាំងចុងដោះ មិនឃើញពិត គល់ដោះមិនជិត កណ្ដាលវាល
ឃើញទាំងដើមទ្រូង ច្បាស់មិនព្រាល អ្នកថតរោលរាល ព្រឺឱរា។
ក្ដៅទាំងសាច់សព្វ ចំពប់ភ្នែក ឃើញទ្រូងលង្វែក សាច់ថនា /ដោះ/
សាច់ពោះថ្ងាសក្រោម ខ្ចីអស្ចារ្យ តើប្រុសមួយណា មិនស្រៀវស្រើប។
សម្លឹងគល់ភ្លៅ នៅតែធ្លុះ ឃើញសាច់សស្គុស ឲ្យរសើប
កម្រើកលោមា នាសាស្រើប ឃើញហើយចង់ថើប បីបន្លែង។
បន្លប់ទុក្ខបាន មួយជីវិត បើបានរួមរឹត តែម្នាក់ឯង
ជាគូមេត្រី ផុតចំបែង តើស្នេហ៍ក្លិនស្លែង ក្លែងម្លិះក្លិន?
ចិញ្ចើម-ងឆ្វង់ ដូចដងធ្នូ កែវភ្នែកទាំងគូ នេត្រព្រះឥន្ទ្រ
ចាំងផ្លេកពេជ្រច្នៃ ឃើញសុបិន សីតាមាសឆ្អិន ចិត្តរាមស្មោះ។
ឱ ស្បៃផ្កាឈូក ចិត្តល្អក្រៃ ឫកបាំងដូចដៃ បិទចុងដោះ
ឃើញសាច់ម៉ដ្ឋខៃ តាមប្រឡោះ ស្រៀវស្រើបដូចហោះ ដល់ឋានសួគ៌។
មើលទៅឃើញដូច កិន្នររស់ មានភ័ព្វជាប់ឈ្មោះ សិរីសួស្តិ៍
ស្អាតដូចធីតា ទេពីសួគ៌ អប្សរពេញតួ មែនពិតៗ។
បបូរមាត់ទុំ ក្រហមស្រស់ សមសាច់ទ្រូងដោះ ថ្ពាល់វរមិត្ត
នាសាខ្ពស់ស្រួច កួចនែបនិត្យ ពេញមួយជីវិត ប៉ងពិសី។
មើលហើយមើលទៀត ពុំចេះណាយ សម្រស់ឆោមឆាយ សព្វសាច់ស្រី
កេសាវល្លិ៍មាស កល្យាណី ប៉ងថើបថ្នមបី គូជីវិត៕
© rbu_spp July 19, 2014 Sao Puthpong