Showing posts with label ចាញ់ស្នេហ៍. Show all posts
Showing posts with label ចាញ់ស្នេហ៍. Show all posts

Friday, November 1, 2013

rbu ចាញ់ស្នេហ៍ចង-ក

ចាញ់អស់ជីវិត ព្រោះតែឆោត
បង្កើតចំណោទ ស្នេហ៍ចង-ក
បញ្ហាខ្លួនសាង អាក្រក់ល្អ
គួរប្រឹងស៊ូ-ត កុំចុះចាញ់។

ចង-កធ្វើឃាត បង់ជីវិត
ខ្លួនមិនចេះគិត ដឹងស្រឡាញ់
បង្កើតស្នេហា អត្តាអញ
បែរចាញ់បង់ចោល រស់ខ្វះន័យ។

កំហុសនរណា ក្នុងរឿងនេះ
ឪម៉ែក៏ធ្វេស ទាំងគិតខ្លី
គូស្នេហ៍ខូចចិត្ត លែងគិតអ្វី
វេះឮពាក្យស្ដី សម្លាប់ខ្លួន។

សង្គមក៍មាន ចំណែកខ្វះ
ពុំមានគោលច្បាស់ ចែងជាក្បួន
វេទិកាគិត ធ្វើផ្ទួនៗ
ឲ្យអ្នកមានខ្លួន មានផ្លូវចេញ។

នៅប្រទេសគេ វេទិកា
អ្នកមានបញ្ហា ទុក្ខទោម្នេញ
សង្គមវិទូ ចាំបញ្ចេញ
យោបល់ពោរពេញ ដំណោះស្រាយ។

ឯយើងទូរទស្សន៍ វិទ្យុជាតិ
ចាក់ផ្សាយហ៊ឹងព្រាត នយោបាយ
ភ្លេចរឿងសង្គម រាស្ត្រអត់បាយ
បញ្ហានឿយណាយ នឹងជីវិត។

គូស្នេហ៍ចង-ក មរណា
ខ្វះអ្នកប្រឹក្សា ខាងផ្លូវចិត្ត
គិតខ្លីស្រាប់ផង លែងខ្វល់គិត
ផ្ដាច់ផ្ដិលជីវិត អសោចកេរ្តិ៍៕
បើមានជាតិក្រោយពិតមែនសូមអោយអ្នកដែលស្រឡាញ់គ្នាជាតិនេះ មិនសមបំនង សូមអោយជួបគ្នាជាតិក្រោយ !
អ្នកដែលមិនចេះស្រឡាញ់ទើបមិនស្គាល់ពីអ្វីទៅការស្រឡាញ់ ការលះបង់ !
ចូរកុំសើច កុំបន្ទោសពួកគាត់ទាំងពីរ! ពិតស្មោះស្មគ្រ័មែន
Like The Nation Post — at Amazing Cambodian.