Showing posts with label គ្រូឆ្លាត. Show all posts
Showing posts with label គ្រូឆ្លាត. Show all posts

Tuesday, August 19, 2014

rbu 570 -- គ្រូឆ្លាតយល់សិស្សឆ្ងល់

គ្រូឆ្លាតពិតយល់ ចម្ងល់សិស្ស
បកស្រាយឆ្កៀលឆ្កឹះ សិស្សប្រឹងប្រែង
ឯគ្រូពូកែ ស្រាយម្នាក់ឯង
ពិតខ្លាំងក្រៃលែង ស្រូតទៅមុខ។

គ្រូឆ្លាតផ្សេងពី គ្រូពូកែ
ឆ្លាតបង្រៀនហែ ដូចឪពុក
តាមគ្រងមើលកូន តាមទំនុក
ប្រាប់ផ្លូវទៅមុខ តាមនិស្ស័យ។

ឯគ្រូពូកែ តែងតែស្ទុះ
លឿនស្រូតដល់លុះ ពុំសំចៃ
រូតលូតទៅមុខ មិនដាក់ដៃ
ពូកែពេកក្រៃ សិស្សសុញក្ដៀន។

គ្រូដែលពូកែ ស្រូតនិយាយ
សរសេរព្រោងព្រាយ ពេញក្ដារខៀន
ឯគ្រូដែលឆ្លាត ចេះបង្រៀន
សម្របមេរៀន តាមល្បឿនសិស្ស។
«គ្រូសំខាន់មែនហើយ ប៉ុន្ដែខ្លួនអ្នកទេ សំខាន់ជាងគ្រូ»
-----------------------------------------------------------------

រៀនជាមួយគ្រូពូកែ អ្នកអាចនឹងក្លាយជាសិស្សឆ្នើម !
រៀនជាមួយគ្រូធម្មតា អ្នកអាចនឹងក្លាយជាសិស្សពូកែ !
រៀនជាមួយគ្រូខ្សោយ អ្នកអាចនឹងក្លាយជាសិស្សធម្មតា !
Photo: «គ្រូសំខាន់មែនហើយ ប៉ុន្ដែខ្លួនអ្នកទេ សំខាន់ជាងគ្រូ»