Showing posts with label កំភេម. Show all posts
Showing posts with label កំភេម. Show all posts

Saturday, March 15, 2014

rbu កំភេមចង់ស្ដាប់តន្ត្រីបេះដូង

អ្នកគ្រូក្រមុំ សូមសួរថា
"ហេតុអ្វីប្រាថ្នា កើតកំភេម?"
ចម្លើយតែមួយ អេមមិនអេម
បេះដូងកំភេម នៅរងា។

ចង់នៅក្នុងដៃ អ្នកគ្រូថ្នម
បន្លែងបីបម គ្រប់វេលា
អង្អែលឱបថើប បានជាគ្នា
ទាំងពេលនិន្ទ្រា រាល់រាត្រី។

ស្គាល់ក្លិនហត្ថា ប្រហើរផ្អែម
ស្ដាប់សៀងផ្អែមល្ហែម ពីមាត់ស្រី
បបូរទុំព្រឿង គួរបេតី
ស្រទន់ឥតបី ស័ព្ទសមគួរ។

ចង់ឲ្យអ្នកគ្រូ ថ្នមផ្ទប់ទ្រូង
ស្ដាប់ភ្លេងបេះដូង តន្ត្រីសួគ៌
លើភ្នំសុបិន នឹងបានសួរ
មានភ័ព្វស្គាល់សួគ៌ ឋានឬទេ?

ចង់ឲ្យអ្នកគ្រូ ថើបផងណា
ស្គាល់ក្លិននាសា ពៅមាសមេ
បានស្រង់ដង្ហើម ទុកជាកេរ
ពុំនោះសោតទេ កំភេមស្លាប់។

កំភេមពណ៌ភ្លឺ រលោងស្រស់
ផ្លេកៗឥតខ្ចោះ ពិតចង់ស្ដាប់
សំនៀងអ្នកគ្រូ បំពេប្រាប់

តន្ត្រីសួគ៌ស័ព្ទ ថ្នមលុះក្ស័យ។

ចង់ទំលើថ្ពាល់ អ្នកគ្រូដែរ
គ្រាន់បានថើបថែទាំងយប់ថ្ងៃ
ស្រង់ក្លិនក្រអូប ភ្ជាប់និស្ស័យ
រួមភិសម័យ តទៅអើយ៕
Remember when I was young 

How about you?