កាលហ្នុង មួយហ្នឹង ប៉ុនគ្នាទេ
មិនហ៊ានសួរគេ ស៊ូពិភាល់
ឱ បងអើយបង ដូចបានស្គាល់
អូនទាល់តេះតុញ សុញចង់សួរ។
នឹកឃើញកាលនោះ នៅពេលនេះ
អូនឈរត្រិះរិះ នឹកពុំគួរ
នៅនឹកស្រមៃ ឡើងឋានសួគ៌
សៀរសួមាត់បឹង ប្រឹងដល់ត្រើយ។
អុំទូកតាមអូរ អូនថ្ងូរអរ
ថ្ងូរសូមអង្វរ កុំឈប់ឡើយ
ប្រឹងទៀតណាបង ជិតដល់ហើយ
ឲ្យបានដល់ត្រើយ សួគ៌លោកិយ។
មួយហ្នឹងដូចថ្នោល ឬច្រវា
សូមបងមេត្តា ឆ្លើយប្រាប់ស្រី
ច្រវាទូកអុំ បញ្ជិះស្រី
ស្គាល់សព្វអ្វីៗ សួគ៌ឋានីយ៍។
ឱ បឹងបទុម ធំសស្គុស
បងមុជទម្លុះ រូងនាគី
ស្រប់ស្រង់ក្រសាល គន្ធវារី
អូនងោកមមីរ ងុយម្ល៉េះទេ។
ច្រវាបងអុំ ធំណាស់បង
ធំហើយវែងផង រឹងជាងគេ
ដូចតែមួយហ្នឹង មិនដឹងទេ
អូនអៀនម៉េចទេ លួចអរផង៕
© rbu_spp 11:26 August 20, 2014
DA RA's photo.
មិនហ៊ានសួរគេ ស៊ូពិភាល់
ឱ បងអើយបង ដូចបានស្គាល់
អូនទាល់តេះតុញ សុញចង់សួរ។
នឹកឃើញកាលនោះ នៅពេលនេះ
អូនឈរត្រិះរិះ នឹកពុំគួរ
នៅនឹកស្រមៃ ឡើងឋានសួគ៌
សៀរសួមាត់បឹង ប្រឹងដល់ត្រើយ។
អុំទូកតាមអូរ អូនថ្ងូរអរ
ថ្ងូរសូមអង្វរ កុំឈប់ឡើយ
ប្រឹងទៀតណាបង ជិតដល់ហើយ
ឲ្យបានដល់ត្រើយ សួគ៌លោកិយ។
មួយហ្នឹងដូចថ្នោល ឬច្រវា
សូមបងមេត្តា ឆ្លើយប្រាប់ស្រី
ច្រវាទូកអុំ បញ្ជិះស្រី
ស្គាល់សព្វអ្វីៗ សួគ៌ឋានីយ៍។
ឱ បឹងបទុម ធំសស្គុស
បងមុជទម្លុះ រូងនាគី
ស្រប់ស្រង់ក្រសាល គន្ធវារី
អូនងោកមមីរ ងុយម្ល៉េះទេ។
ច្រវាបងអុំ ធំណាស់បង
ធំហើយវែងផង រឹងជាងគេ
ដូចតែមួយហ្នឹង មិនដឹងទេ
អូនអៀនម៉េចទេ លួចអរផង៕
© rbu_spp 11:26 August 20, 2014
DA RA's photo.
No comments:
Post a Comment