ឱ ទោងកៅអី ស្រីជិះទោល
អូនអង្គុយយោល យោងទាំងខ្លួន
យោលកណ្ដាលវាល មិនបាំងពួន
ញញឹមភ័ក្ត្រស្ងួន ស្ងាចក្លិនម្លិះ។
អូនអង្គុយយោល យោងទាំងខ្លួន
យោលកណ្ដាលវាល មិនបាំងពួន
ញញឹមភ័ក្ត្រស្ងួន ស្ងាចក្លិនម្លិះ។
អូនអង្គុយយោល ទោងទាំងព្រឹក
ដូចខំរំឭក រកគូជិះ
គូនៅឯណា ចាំព្រឹកនេះ
សូមចេញមកជិះ ថតឲ្យប្លែក។
កៅអីទោងថ្មី បានស្រីជិះ
ទោះធ្ងន់យ៉ាងនេះ ពុំប្រកែក
បន់ឲ្យអូនជិះ រៀងរាល់ស្អែក
ទ្រាំទ្រមិនស្រែក អូនយោលទោង។
បានជិះទោងហើយ កែវអើយស្រី
សូមចិត្តប្រណី ដល់បេះដូង
ទោងសូមមេត្តា អូនយោលយោង
កុំបោះបង់ទោង ណាអូនណា៎។
© rbu_spp May 31, 2014 Sao Puthpong
No comments:
Post a Comment